Galaxy S6 ​ផលិត​អស់​​​​​ជាង​២០០ដុល្លារ តែ​​តម្លៃ​​​លក់​ប្រហែល iPhone 6 ដែរ

  • 2015-04-15 16:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S6 ជា​កំពូល​ Smartphone ស៊េរី​ក្រោយ​របស់​ក្រុមហ៊ុន​ Samsung ដែល​មាន​រាង​ស្លីម​ ហើយ​បំពាក់​ដោយ​មុខងារ​ពិសេសៗ​ជា​ច្រើន សម្រាប់​តម្រូវ​ចិត្ត​អ្នក​ប្រើ​ប្រាស់។ Galaxy S6 ត្រូវ​បាន​ផលិត​ដោយ​ប្រើ​វត្ថុធាតុ​ដើម​មាន​គុណភាព​ខ្ពស់ ​និង​មាន​តម្លៃ​ថ្លៃ។ ជាក់ស្ដែង​ផ្នែក​គែម​របស់​វា​ស្រោប​ដោយ​អាលុយមីញ៉ូម​រឹង​មាំ រីឯ​​ Screen ខាង​មុខ​បំពាក់​សុទ្ធ​តែ​កញ្ចក់​ការពារ​ Corning Gorilla Glass 4។ ​​ទម្រាំ​តែ​អាច​ផលិត​ចេញ​​ជា​​ទូរសព្ទ Galaxy S6 ដែល​មាន​រាង​ស្អាត និង​មាន​គុណភាព​មួយ​បាន តើ​ក្រុមហ៊ុន Samsung ត្រូវ​ចំណាយ​ទុន​ផលិត​អស់​ប៉ុន្មាន? បើ​ចង់​ដឹង​ច្បាស់ ​ទស្សនា​វីដេអូ៖

 

 

 

វីដេអូ៖ 

 

 

-Screen៖ ៥៥ដុល្លារ

-ថ្ម៖ ៥ដុល្លារ

-កាមេរ៉ា​ទាំង​មុខ​ទាំង​ក្រោយ៖ ២៤,៥០ដុល្លារ

-Processor៖ ៤៧ដុល្លារ

-ផ្នែក​គែម​ផលិត​ពី​អាលុមីញ៉ូម៖ ១៩,៥០ដុល្លារ

-សមាសធាតុ​ផ្សេង​ទៀត៖ ១២៤,៥០ដុល្លារ

-តម្លៃ​សរុប៖ ២៧៥,៥០ដុល្លារ ច្រើន​ជាង​ទុន​ចំណាយ​លើ​ការ​​ផលិត iPhone ជិត​៥០ដុល្លារ

-តម្លៃ​ដាក់​លក់​លើ​ទីផ្សារ​​សម្រាប់ Galaxy S6 ​ចាប់​ពី​ ៦៩០ដុល្លារ (មេម៉ូរី 32GB) ខណៈ​ iPhone  6 (មេម៉ូរី 16GB) មាន​តម្លៃ ៦៨០ដុល្លារ។ តម្លៃ​នៅ​ទីផ្សារ​កម្ពុជា៕

 

 

 

 

អាន៖ Galaxy S6 និង iPhone 6 ស្អាត​ដូច​គ្នា​អ៊ីចឹង មួយ​ណា​ស្ថិត​ក្នុង​ចិត្ត​ប្រិយមិត្ត?

 

ដោយ៖ ប៉ែត ផាន់និត​​​​​