វត្តមាន​របស់​ BMW i8 Spyder នឹង​ពន្យារ​ពេល​ដល់​​ឆ្នាំ​ ២០១៧​ ឬ​ ២០១៨​

  • 2016-01-25 18:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​រូបរាង​គំរូ​រថយន្ត​ BMW i8 Spyder ត្រូវ​បាន​បញ្ចេញ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ផលិតផល​អេឡិចត្រូនិក​ CES កាល​ពី​ថ្មី​កន្លង​ទៅ​ ឥឡូវ​បែរ​ជា​មាន​ការ​រាយ​ការ​មក​ថា​ការ​ផលិត​រថយន្ត​នេះ​ត្រូវ​ពេល​ពន្យារ​ពេល។

 

 

បើ​យោង​តាម​​វិបសាយ​រថយន្ត​ Motoring របស់​ប្រទេស​អូស្ត្រាលី​​បាន​ឲ្យ​ដឹង​ថា​រថយន្ត​កំពូល​របស់​ BMW នឹង​ត្រូវ​ពន្យារពេល​ការ​ផលិត​រហូត​ដល់​ឆ្នាំ​២០១៧​ ឬ​ ឆ្នាំ​ ២០១៨​ឯ​ណោះ។ ប្រភព​បាន​បន្ថែម​ថា​ដោយ​សារ​ភាព​ជោគជ័យ​របស់​រថយន្ត​ i8 នា​ពេល​បច្ចុប្បន្ន​ រួម​ទាំង​ក្រុមហ៊ុន​កំពុង​ធ្វើ​តេស្ត​រថយន្ត​ម៉ូដែល​ i ដទៃ​ទៀត​ផង​ ហេតុ​នេះទើប​គម្រោងការ​ផលិត​ i8 Spyder ត្រូវ​ពន្យារ​ពេល​សិន។

 

 

 

 

នៅ​ពេល​ដែល​រថយន្ត​ i8 Spyder បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​វា​នឹង​មាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​ពីរ​ ដែល​រួម​បញ្ចូល​ដោយ​​ម៉ាស៊ីន​ប្រើ​ប្រេង​ឥន្ធនៈ​ទំហំ​ ១,៥​លីត្រ​ និង​ម៉ូទ័រ​អគ្គិសនី​ដែល​មាន​ថ្ម​ទំហំ​ ៧,១​គីឡូវ៉ាត់ម៉ោង​ ហើយ​វា​អាច​បង្កើត​កម្លាំង​បាន​ ៣៦២​សេះ៕​

​​​​​​​​​ ​​​

ចុច​អាន៖ ប្រធាន​គម្រោង​ផលិត​រថយន្ត​​អគ្គិសនី​របស់ Apple ត្រៀមដើរ​ចេញ​ពី​ក្រុមហ៊ុន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CarScoops​​​

អត្ថបទថ្មី