TosFund និង CamboTicket ដណ្ដើម​បាន​មេដាយ​ប្រាក់​និង​សំរឹទ្ធ Asean ICT Award ២០១៦

  • 2016-11-28 08:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តំណាង​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​អាស៊ាន ICT Award ឆ្នាំ ២០១៦ ដណ្ដើម​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធិ​លើ​វិញ្ញាសា​ពីរ​ផ្សេង​គ្នា​ពោល​គឺ ពាន​រង្វាន់​មេដាយ​ប្រាក់​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​បាន​ទៅ​លើ​ក្រុម​ការងារ TosFund ចំណែក​ឯ​ពាន​រង្វាន់​មេដាយ​សំរឹទ្ធ​​ផ្នែក​គម្រោង StartUp បាន​ទៅ​លើ​កម្មវិធី​​កក់​សំបុត្រ​ឡាន​តាម​អនឡាញ CamboTicket ដែល​ធ្វើ​នៅ​ប្រទេស​ប្រ៊ុយណេ​កាល​ពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

ក្រុម​ការងារ​​តោះហ្វាន់ និង CamboTicket ក្នុង​ពេលទទួល​មេដាយ

ក្រុម​ការងារ​​តោះហ្វាន់ ដែល​មាន​លោក​ ផាន់​ វុទ្ធី​ ជា​សហ​ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​អង្គការ​ Action IEC លោក ឌឹម​ ប៊ុន​ធឿន​ ជា​សហ​ស្ថាបនិក​លើ​គម្រោង​តោះ​Fund លោកគង់ សោមវ៉ាន់ដា សហ​ស្ថាបនិក​តោះ Fund និង​ជា CEO AI Solution Co., Ltd លោក អែល អាតនិងក្រុមការងារ CamboTicket ដែល​បាន​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​បាន​សម្ដែង​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង ព្រោះក្នុង​ចំណោម​ប្រទេសដែល​បាន​ចូលរួម​ជាង ១០ ប្រទេសកម្ពុជា​ទទួល​បាន​ពាន​រង្វាន់ ទោះបី​ជា​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់​ក៏​ដោយ។

ពានរង្វាន់មេដាយប្រាក់

អាស៊ាន ICT Award ជា​កម្មវិធី​ថ្នាក់​អាស៊ាន​ដែល​បាន​បើក​ឱ្យ​ដាក់​ពាក្យ ចាប់ពី ១៤ មីនា​នឹង​បិទ​វិញ ១៧ ខែ​មិថុនា ២០១៦ កាត់​សេចក្ដី​ដំណាក់​ដំបូង​តាម​អ៊ីនធឺណិត ចាប់​ពី​ថ្ងៃ​ទី ៤ដល់ ១៧ កក្កដា ២០១៦ ហើយ​កាត់​សេចក្ដី​ក្នុង​ខែ​សីហា​នៅ​ប្រទេស មីយ៉ាន់ម៉ា​និង​បន្ត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ប្រ៊ុយណេ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា​ម្សិលមិញ មាន​បេក្ខជន​ជាច្រើន ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​វិញ្ញាសា 6 ប្រភេទ​ខុស​គ្នា​មាន​ដូចជា: ១. វិស័យ​សាធារណៈ​ ២. វិស័យ​ឯកជន, ៣. ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន, ៤. មាតិកា​ឌីជីថល, ៥. បង្កើត​ក្រុមហ៊ុន ៦. ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ គំនិត​អាជីវកម្ម​គឺ​រាប់​ចាប់​ពី​ការ​ផ្ដល់​សេវា ការអប់រំ, ការ​កម្សាន្ត, សុខភាព, ទូរគមនាគមន៍,​ ត្រួតពិនិត្យ​ចរាចរណ៍ និង​កម្មវិធី​អាជីវកម្ម៕

លោក អែល អាតនិងក្រុមការងារ CamboTicket

អត្ថបទ៖ រក្សា

អត្ថបទថ្មី