កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ពាន​រង្វាន់ ASEAN ICT AWARD ឆ្នាំ ២០១៧

  • 2016-11-29 02:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បច្ចេកវិទ្យា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ASEAN ICT AWARD នឹង​រៀប​ចំ​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​តំណាង​ប្រទេស​ខ្មែរ​ដែល​ទៅ​ទទួល​មេដាយ​នៅ​ប្រទេស​ប្រ៊ុយណេ​កាល​ពី​សប្តាហ៍​មុន។

ក្រុម​ការងារ​​តោះហ្វាន់ និង CamboTicket ក្នុង​ពេលទទួល​មេដាយ

លោក [គង់ សោម​វ៉ាន់​ដា](http://news.sabay.com.kh/article/891759 "គង់ សោម​វ៉ាន់​ដា") នាយកប្រតិបត្តិ AI Solution Co,.Ltd ​ដែល​ជា​សហ​​ស្ថាបនិក​គម្រោង​​តោះហ្វាន់​និង​ជា​ក្រុម​តំណាង​មួយ​​ពី​ប្រទេស​កម្ពុជា​ដែល​ទទួល​មេដាយ​នៅ​អាស៊ាន ICT Award ២០១៦ បាន​ប្រាប់​ឲ្យ​ដឹង ឆ្នាំ​ក្រោយ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការប្រកួត​​ពាន​រង្វាន់ Asean ICT Award។

ការ​ទទួល​​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់នេះ​​ ជា​កិត្តិយស​មួយហើយ​លោក​ចង់​ឃើញ​​ពលរដ្ឋ​​កម្ពុជា​​​បង្កើត​ស្នាដៃ​ចូលរួម​​ប្រកួត​​ប្រជែង​ឲ្យ​បាន​ច្រើន​​ ដើម្បី​​​​ជា​មុខមាត់​​ជាតិ​។

ការ​ប្រកួតប្រជែង Asean ICT Award ២០០៦ គម្រោង​ Tos Fund​ ដែល​ជា​ក្រុម​មួយ​​តំណាង​​ពី​ប្រទេស​កម្ពុជា​​ទទួល​បាន​​មេដាយ​​ប្រាក់ លើ​វិញ្ញាសា​ទំនួល​ខុស​ត្រូវ​ក្នុង​សង្គម។

ពាន​រង្វាន់​វិស័យ ICT អាស៊ាន (AICTA) គឺ​ជា​គម្រោង​ដែល​បាន​អនុម័ត​ដោយ​រដ្ឋមន្រ្តី​ទូរគមនាគមន៍​អាស៊ាន។ គម្រោង​នេះ​​លើកកម្ពស់​ការ​ច្នៃប្រឌិត​និង​ការ​សហការ​គ្នា​ក្នុង​ចំណោម​រដ្ឋាភិបាល, អាជីវកម្ម, ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ផ្សេង​ទៀត ផ្ដល់​ឱកាស​អាជីវកម្ម​និង​ការ​លើក​កម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​លើក​កម្លាំង​វិស័យ ICT នៅ​ក្នុង​​តំបន់​អាស៊ាន៕

លោក Đào Xuân Hoàng ទទួលបានមេដាយមាស
រូបថតអនុស្សាវរីយ៍ ICT Award នៅប្រទេសប្រ៊ុយណេ

អត្ថបទ៖ រក្សា

អត្ថបទថ្មី