សោម​វ៉ាន់​ដា៖ "ខ្ញុំ​ចង់​ឃើញ​យុវវ័យ​ខ្មែរ​ឈ្នះ​មេដាយ ICT Award ដើម្បី​មុខមាត់​ជាតិ​នៅ​ឆ្នាំក្រោយ"

  • 2016-12-01 02:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​ចង់​ឃើញ​យុវវ័យ​ខ្មែរ​ឈ្នះ​មេដាយ ICT Award ដើម្បី​មុខមាត់​ជាតិ​នៅ​ឆ្នាំក្រោយ" ជា​សារ​ខ្លី​របស់​នាយក​ប្រតិបត្តិ AI Solution Co,.Ltd ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​ឲ្យ​យុវវ័យ​ចាប់​អារម្មណ៍​លើ​វិស័យ​បច្ចេកវិទ្យា ព្រម​ទាំង​ដុះ​ខាត់​សមត្ថភាព​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​អាស៊ាន ICT Award ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះនៅ​ឆ្នាំ ២០១៧។

លោក គង់ សោម​វ៉ាន់ដា

លោក គង់ សោម​វ៉ាន់ដា រួម​នឹង​ក្រុមការងារ​តោះ​ហ្វាន់​ដែល​ជា​ក្រុម​តំណាង​មួយ​​ពី​ប្រទេស​កម្ពុជា​​បាន​ទទួល​មេដាយ​ប្រាក់​លើ​វិញ្ញាសា​ទំនួល​ខុសត្រូវ​សង្គម​ទៅ​ កម្មវិធី​ Asean ICT Award ២០១៦ ពី​ប្រទេស​ប្រ៊ុយណេ​កាល​ពី​ពេល​ថ្មីៗ បាន​ប្រាប់​​ឲ្យ​ Sabay ដឹង​ថា "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ពួក​យើង​ទទួល​បាន​មេដាយ​ប្រាក់​ក្នុង​ការ​ប្រកួត​នេះ។ វា​ជា​មោទនភាព​របស់​ខ្ញុំ ហើយ​ក៏​ជា​មោទនភាព​ជាតិ​យើង​ទាំង​អស់​គ្នា"។

លោកក​បន្ត​ថា នៅ​​ឆ្នាំ​ក្រោយ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​នេះ។ លោក​ចង់​ឃើញ​យុវវ័យ​ខ្មែរ​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន​ជាង​នេះ ព្រម​ទាំង​មាន​សមត្ថភាព​ដណ្ដើម​យក​មេដាយ​មាស ដើម្បី​កិត្តិយស​ប្រទេស​ជាតិ​ទាំង​មូល។

ក្រុម​កម្ពុជា​បាន​ទៅ​ចូលរួមការ​ប្រកួត​ប្រជែង​ពាន​រង្វាន់ Asean ICT Award 2016 នៅ​ប្រទេស​ប្រុយណេ។ ជា​លទ្ធផល​ក្រុម​តំណាង​កម្ពុជា​​ពីរ​ក្រុម​ទទួល​បាន​មេដាយ​ប្រាក់​និង​សំរិទ្ធ​៕

ក្រុមការងារ​តោះ​ហ្វាន់​
ក្រុមការងារ CamboTicket

អត្ថបទ៖ រក្សា