អ្នកជំនាញបង្ហើបការត្រៀមលក្ខណៈ ដណ្តើមពានកម្មវិធីអាស៊ាន ICT AWARD ឆ្នាំក្រោយ
- 2016-12-19 05:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញបង្ហើបការត្រៀមលក្ខណៈ ដណ្តើមពានកម្មវិធីអាស៊ាន ICT AWARD ឆ្នាំក្រោយ
ចន្លោះមិនឃើញ
ASEAN ICT Award 2016 ជាព្រឹត្តិការណ៍ប្រកួតប្រជែងគម្រោងបែបព័ត៌មានវិទ្យា ដែលមានក្រុមពីបណ្ដាប្រទេសជាច្រើនចូលរួម។ សម្រាប់ក្រុមកម្ពុជាដែលចង់ចូលរួមប្រកួត គួរត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អមុនពេលទៅប្រកួត ដើម្បីមានភាគរយជោគជ័យច្រើន។
លោក គង់ សោមវ៉ាន់ដា សហស្ថាបនិកក្រុម តោះ Fund ដែលបានដណ្ដើមបាន មេដាយប្រាក់នៅ ASEAN ICT Award 2016 (ខណៈ CamboTicket បានមេដាយសំរឹទ្ធ) ពីប្រ៊ុយណេ បានអះអាងថា មុនពេលទៅចូលរួមប្រកួតក្នុងកម្មវិធីនេះ បណ្ដាក្រុមហ៊ុនតូចធំទាំងអស់ត្រូវ គិតឲ្យបានច្បាស់ពីគម្រោងរបស់ខ្លួន។
លោកថា ASEAN ICT Award មាន ៦ វិញ្ញាសាសម្រាប់ការប្រកួតប្រជែងដូចជា វិញ្ញាសាទាក់ទងនឹង វិស័យឯកជន, សាធារណៈ, ទំនួលខុសត្រូវសង្គម, Start Up, មាតិកាឌីជីថល (Digital Content) និង Research Development។ ដូច្នេះចំពោះក្រុមដែលគិតថា គម្រោងរបស់ខ្លួនត្រូវនឹងវិញ្ញាសាមួយណា ត្រូវដាក់ចូលឲ្យបានត្រឹមត្រូវតាមវិញ្ញាសានោះ។
លើសពីនេះ ចំពោះក្រុមនីមួយៗត្រូវ រៀបចំនិងយល់ឲ្យបានច្បាស់ពីយុទ្ធសាស្ត្រនៃគម្រោង សម្រាប់បង្ហាញដល់គណៈកម្មការទាំង ២០ រូប។ ចំពោះគម្រោងយកទៅប្រកួតប្រជែងផ្ទាល់ត្រូវ ច្បាស់ថា ងាយស្រួលក្នុងការប្រើប្រាស់។
ដោយឡែកសម្រាប់ការធ្វើបទបង្ហាញគឺមានពេលតែ ៥ នាទីប៉ុណ្ណោះ ដូច្នេះក្រុមនីមួយៗត្រូវសង្ខេបនិងរកចំណុចសំខាន់បំផុតនៃគម្រោង យកមកបង្ហាញដល់គណៈកម្មការ។
លោក លើកឡើងទៀតថា ចំពោះអ្នកចង់ចូលរួម ASEAN ICT Award ឆ្នាំក្រោយៗ គួរបញ្ចប់គម្រោងរបស់ខ្លួនឲ្យបានលឿនបំផុត និងធ្វើយ៉ាងណាឲ្យមានអ្នកប្រើប្រាស់គម្រោងនោះបានច្រើនល្មម ដើម្បីមានភាគរយឈ្នះច្រើនពេលឡើងប្រកួត។
សហស្ថាបនិក តោះ Fund រូបនេះបន្ថែមថា សម្រាប់ក្រុមក្នុងប្រទេសកម្ពុជា គួរព្យាយាមចូលរួមប្រកួតកម្មវិធី ICT Award ក្នុងប្រទេសឲ្យបានច្រើន ដើម្បីទទួលបានបទពិសោធន៍ប្រកួតប្រជែងថ្នាក់អន្តរជាតិ។
លោកលើកឡើងចុងក្រោយដោយចង់ឃើញយុវវ័យខ្មែរឈ្នះមេដាយ ICT Award ដើម្បីមុខមាត់ជាតិ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ៕