បន្ទាប់ពីស្ងាត់៥ឆ្នាំ ជួបរឿងក្តីក្តាំផ្លូវភេទ ពេលនេះ Kesha ចេញបទថ្មីឡើង​អេម! (វីដេអូ)​

  • 2017-07-07 03:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អាល់​ប៊ុម​ចុង​ក្រោយ​របស់​តារា​ចម្រៀង​ប៉ុប​ Kesha បាន​បញ្ចេញ​កាល​ពី​ឆ្នាំ​២០១២ ពេល​នេះ​តារា​រូប​នេះ​បាន​ត្រលប់​មក​វិញ​ហើយ​ ដោយ​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

តារា​​ចម្រៀង​ Kesha

បទ​ចម្រៀង​នោះ​មាន​ចំណង​ជើង​ថា​ "Praying” បូក​បញ្ចូល​ជាមួយ​នឹង​រូប​ភាព​ដែល​នាង​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ ជា​រូប​ភាព​នាង​ឈរ​បែរ​ខ្នង​អម​ជាមួយ​នឹង​ឥន្ធនូ​ព្រម​ទាំង​អក្សរ​សរសេរ​ថា​ "The Beginning” អ្នក​គាំទ្រ​ជា​ច្រើន​សន្មត​ថា​នេះ​ជា​ចំណង​ជើង​អាល់ប៊ុម​ថ្មី​របស់​នាង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​​បង្ហោះ​វីដេអូ​ខ្លះ​ផង​ដែរ​ដើម្បី​ប្រកាស​បទ​ចម្រៀង​ថ្មី​នេះ​។

រូបភាព​ដែល​អ្នក​គាំទ្រ​សន្មត​ថា​ជា​គម្រប​អាល់ប៊ុម​ថ្មី​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​ម្ចាស់​បទ​ចម្រៀង​ "Tik Tuk” រូប​នេះ​ឆ្លង​កាត់​ការ​ប្ដឹងផ្ដល់​ជាមួយ​នឹង​ផលិតករ​ចាស់​របស់​នាង​គឺ​លោក Dr Luke ដែល​ថា​បាន​រំលោភបំពាន​ផ្លូវ​ភេទ។ រឿង​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ គឺ​ខណៈ​ពេល​បុណ្យ​ខួប​កំណើត​របស់​នាង ដែល​ចោទ​ថា​លោក Dr Luke ដាក់​ថ្នាំ​សណ្ដំ​​ហើយ​ក៏​រំលោភ​ ពេល​នាង​ទើប​តែ​មាន​អាយុ​១៨ឆ្នាំ​នៅ​រដ្ឋ​ California។

តាម​រយៈ​បទ​ចម្រៀង​ចុង​ក្រោយ​នេះ​ Kesha បាន​បញ្ជាក់​ថា ​ជា​បទ​ចម្រៀង​ដែល​និយាយ​អំពី​ការ​អត់​អោន​ទោស​ ទោះ​បី​ជា​អ្នក​ណា​ម្នាក់​ធ្វើ​បាប​អ្នក​ ឫ​ បន្លាច​​អ្នក​ពី​រឿង​អ្វី​មួយ​ក៏​ដោយ ហើយ​ជា​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មោទនភាព​លើ​ខ្លួន​ឯង​ទោះ​បី​ជា​ត្រូវ​ឆ្លង​កាត់​រឿង​លំបាក​យ៉ាង​ណា​ក៏​ដោយ៕

នេះ​គឺ​ជា​បទ​ចម្រៀង​ថ្មី​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា "Praying"៖

ចុច​អាន៖

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី