ភីម៉ៃ ចេញ​មុខ​ សុំទោស​ទស្សនិកជន រឿង​ថត​បទ​ចម្លង​ពី​ថៃ (វីដេអូ)

  • 2017-07-17 02:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​បទចម្រៀង "តារាបែក​ស្លុយ ២០១៧​" របស់​លោក ម៉ារ៉ា ប៊ុណ្ណា ត្រូវ​បាន​មហាជន​រិះគន់​ជា​ខ្លាំង​ដោយសារតែ​បទ​ចម្រៀង​​មួយ​​បទ​នេះ​បាន​​ចម្លង​ពី​បទ​ចម្រៀង​​របស់​ថៃ លោក ភីម៉ៃ តារា​សម្ដែង​ម្នាក់​ក្នុង​បទ​​នេះ បាន​ចេញ​មុខ​សុំទោស​ទស្សនិកជន ដោយ​លោក​លើក​ឡើង​​ថា ការ​ដែល​ខ្លួន​ចូល​រួម​សម្ដែង​បទ​ចម្រៀង​នោះ​​​ជា​ការ​សម្ដែង​ដោយ​បង្ខំ​ចិត្ត​ប៉ុណ្ណោះ។

លោក ភីម៉ៃ បាន​ប្រាប់​ថា ដោយសារតែ​ខ្លួន​ធ្លាប់​មាន​ទំនាក់ទំនង​ជា​មួយ​លោក ​ម៉ារ៉ា ប៊ុណ្ណា ត្បិត​អី​ធ្លាប់​ថត​ភាពយន្ត​ជា​មួយ​គ្នា​ច្រើន​លើក​ផង​នោះ ក៏​មាន​ការ​​ពឹង​​លោក​ឲ្យ​ជួយ​សម្ដែង​ចម្រៀង​​១បទ។ លោក​ភីម៉ៃ មិន​បាន​ដឹង​ថា បទ​​ចម្រៀង​ដែល​ថត​នោះ​ជា​បទ​អ្វី ហើយ​ចេញ​ពី​ប្រភព​ណា​ឡើយ ប៉ុន្តែ​ក្រោយ​ចាប់​ផ្ដើម​ថត​ពេល​ចាក់​ភ្លេង​ទៅ​ទើប​ខ្លួន​ស្រងាក​ចិត្ត​ជា​ខ្លាំង។

តារា​សម្ដែង​រូប​នេះ​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​​ថ្ងៃ​ថត​នេះ​មាន​តារា​សម្ដែង​ជា​ច្រើន​ទៀត​សុទ្ធតែ​ស្គាល់​រាប់​អាន​គ្នា​ជា​ច្រើន​ឆ្នាំ​ផង​នោះ ធ្វើ​ឲ្យ​លោក​មិន​អាច​ប្រកែក​បាន​ក៏​បង្ខំ​ចិត្ត​ថត​រហូត​ដល់​ចប់ ទាំង​ដឹង​​ខ្លួន​មុន​ថា បទ​​ចម្រៀង​១បទ​នេះ​ពេល​ចេញ​មក​ច្បាស់​ជា​មហាជន​រិះគន់​ជាក់ជា​មិន​ខាន។

បែប​នេះ​ក្ដី​លោក ភីម៉ៃ​ មិន​បាន​​ខឹងសម្បា​ទៅ​លោក ម៉ារ៉ា ប៊ុណ្ណា​ឡើយ ត្បិតអី​រឿង​ទាំង​ឡាយ​បាន​​កន្លង​ហួស​ទៅ​ហើយ គ្រាន់​តែ​លោក​សូម​ការ​អភ័យទោស​ទៅ​ទស្សនិកជន​ទាំង​អស់​​ក៏​ដូច​ជា​ Fans​ ដែល​តែង​​គាំទ្រ​​ខ្លួន​កន្លង​មក ដោយ​លោក​សូម​សន្យា​ថា មិន​ថត​​​បទ​ចម្រៀង ​ឬ​​កិច្ចការ​សិល្បៈ​​ណា​ផ្សេង​ទៀត​ចម្លង​ពី​បរទេស​នាំ​ឲ្យ​ប៉ះពាល់​ដល់​​កិត្តិយស​ជាតិ​ទៀត​ឡើយ។

ជុំវិញ​ការ​លើក​ឡើង​របស់ លោក ភីម៉ៃ​ នេះ លោក ម៉ារ៉ា ប៊ុណ្ណា ដែល​ជា​ម្ចាស់​បទ​​ចម្រៀង​ខាង​លើ​បាន​និយាយ​យ៉ាង​ខ្លី​ថា លោក​នឹង​​ចេញ​មុខ​សុំទោស​ទៅ​មហាជន​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​លោក​សុំ​ពេល​ទុក​ឲ្យ​មហាជន​រិះគន់​បន្តិច​ទៀត​សិន។ សូម​ស្ដាប់​វីដេអូ របស់​លោក​ភីម៉ៃ ជុំវិញ​ការ​សូមទោស​ទាំង​នេះ៕

ចុចអាន៖

អត្ថបទៈ ស៊ុនហួត

អត្ថបទថ្មី