ហេតុផល​ ៥ គួរ​សម្រេច​ទិញ​ iPhone 6s Plus ​ប្រើ​ឥឡូវ​ មិន​បាច់​ចាំ iPhone 8

  • 2017-09-07 07:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone ជំនាន់​ថ្មី​ជិត​បង្ហាញ​ខ្លួន​ មាន​មនុស្ស​​មួយ​ចំនួន​​កំពុង​រង់ចាំ​ទាំង​​អន្ទះសា​ ដើម្បី​រង់ចាំ​ធ្វើ​ជា​ម្ចាស់។ ប៉ុន្តែ​តាម​ហេតុផល​ ៥ ខាង​ក្រោម​នេះ ធ្វើ​ឲ្យ​ iPhone 6s Plus ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ទិញ iPhone ថ្មី​ប្រើ ៖

​​​១. អេក្រង់​ធំ​

ទំហំ​ ៥,៥ អ៊ីញ​ រួម​ជា​មួយ​នឹង​អេក្រង់​ដែល​មាន​ប្រើ​បច្ចេកវិទ្យា​ Retina HD ​​អាច​ប្រើ​ប្រាស់​សម្រាប់​បើក​អ៊ីនធឺណិត, លេង​ Facebook, មើល​វីដេអូ ឬ លេង​ហ្គេម​បាន​មួយ​គាប់​ចិត្ត។

២. លក្ខណៈ​សម្បត្តិ​នៅ​មិន​ទាន់​ហួស​សម័យ

ចេញ​បាន​ពីរ​ឆ្នាំ​ហើយ​មែន​ពិត​ ប៉ុន្តែ​លក្ខណៈ​សម្បត្តិ​របស់​ iPhone 6s Plus នៅ​តែ​អាច​ប្រៀប​ធៀប​នឹង​ស្មាតហ្វូន​​មួយ​ចំនួន​ដែល​ទើប​ចេញ​ឆ្នាំ​ ២០១៧ បាន។ មាន​ជម្រើស​មេមូរី​ទំហំ​ ៦៤ GB អាច​ដាក់​ឯកសារ​បាន​ច្រើន, បន្ទះ​ឈីប​ A9, RAM ទំហំ​ ២ GB អាច​ដើរ​បាន​យ៉ាង​រលូន និង​ ថ្ម​ ២៧៥០ mAh ​គ្រប់​ល្មម​សម្រាប់​ការ​ប្រើ​ប្រាស់​ជា​ទូទៅ​​សម្រាប់​មួយ​ថ្ងៃ។

​​​​ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ត្រកូល​ iPhone 6s មាន​ល្បឿន​លឿន​ជាង​ Galaxy S8 ទៅ​ទៀត។ នេះ​បើ​តាម​វីដេអូ​ប្រៀប​ធៀប​ខាង​ក្រោម ៖

៣. សមត្ថភាព​កាមេរ៉ា​នៅ​តែ​ខ្លាំង

មិន​មាន​កាមេរ៉ា​ភ្លោះ​​ដូច​ iPhone 7 Plus ពិត​មែន​ ប៉ុន្តែ​​​ជា​មួយ​កាមេរ៉ា​ទំហំ​ ១២ MP, មាន​មុខងារ​ Autofocus និង បច្ចេកវិទ្យា​រក្សា​លំនឹង​ OIS ​នៅ​តែ​ធ្វើ​ឲ្យ​ iPhone 6s Plus មាន​សមត្ថភាព​ខ្លាំង​លើ​ការ​ថត​រូប និង វីដេអូ។ លើស​ពី​នេះ​ iPhone 6s Plus ក៏​មាន​មុខងារ Live Photo (ថត​រូប​មាន​ចលនា) និង​មាន​ Retina Flash (ភ្លើង​ Flash ជំនួយ​ពេល​ថត​ Selfie) ផង​ដែរ។

៤. មាន​បច្ចេកវិទ្យា​ពិសេសៗ

iPhone 6s Plus មាន​បច្ចេកវិទ្យា​ 3D Touch ប្រើ​សម្រាប់​បញ្ជា​លើ​មុខងារ​ជា​ច្រើន​បាន​យ៉ាង​ទូលំទូលាយ ហើយ​ទូរសព្ទ​ស៊េរី​នេះ​ក៏​នឹង​អាច​ដំឡើង​ទៅ​កាន់​ iOS 11 ដែល​មាន​មុខងារ​ថ្មីៗ​ជា​ច្រើន​ បាន​ផង​ដែរ។ ដូច​នេះ​វា​នឹង​មិន​ងាយ​ហួស​សម័យ​ទៅ​ណា​ឡើយ។

៥. តម្លៃ​ទាក់​ទាញ

iPhone 6s Plus នា​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ​ ៤៧០ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ទំហំ​ ១៦ GB និង ប្រមាណ​ ៥៥០ ដុល្លារ​ សម្រាប់​ទំហំ​ ៦៤ GB។

តាម​ហេតុផល​ទាំង​ ៥ ខាង​លើ​នេះ​​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ iPhone 6s Plus ​ជា​ជម្រើស​ល្អ​ គួរ​ពិចារណា​មួយ សម្រាប់​អ្នក​ចង់​ប្រើ iPhone ថ្មី៕

​​​​

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង