iPhone 7/7 Plus, 6s/6s Plus និង iPhone SE នាំ​គ្នា​ធ្លាក់​ថ្លៃ​ព្រាត!

  • 2017-09-13 23:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ក្រោយ​ពី​​បាន​ប្រកាស​ចេញ​ iPhone 8/8 Plus និង iPhone X រួច​ Apple បាន​ធ្វើ​ការ​ទម្លាក់​តម្លៃ​ភ្លាមៗ​លើ​iPhone ចាស់ៗ​ចំនួន​ ៥ ម៉ូដែល​របស់​ខ្លួន។

iPhone X

សម្រាប់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ iPhone 7 ពី​មុន​មាន​តម្លៃ​​ **៦៤៩ ដុល្លារ** សម្រាប់​ទំហំ​ ៣២ GB, ១២៨ GB តម្លៃ​ **៧៤៩ ដុល្លារ** និង ទំហំ​ ២៥៦ GB តម្លៃ​ **៨៤៩ ដុល្លារ** ។​ ប៉ុន្តែ​ពេល​នេះ​​ទំហំ​ ៣២ GB បាន​ធ្លាក់​មក​នៅ​សល់​ត្រឹម​ **៥៤៩ ដុល្លារ** និង ទំហំ​ ១២៨ GB តម្លៃ​ **៦៤៩ ដុល្លារ** ហើយ​មិន​មាន​ទំហំ​ ២៥៦ GB ឡើយ។

ចំពោះ​ iPhone 7 Plus ទំហំ​ ៣២ GB ពី​មុន​តម្លៃ​ ​៧៦៩ ដុល្លារ, ១២៨ GB តម្លៃ​ ៨៦៩ ដុល្លារ និង ២៥៦ GB តម្លៃ​ ៩៦៩ ដុល្លារ។ តម្លៃ​ iPhone 7 Plus បច្ចុប្បន្ន​ សម្រាប់​ទំហំ​ ៣២ GB តម្លៃ​ ៦៦៩ ដុល្លារ និង ១២៨ GB តម្លៃ​ ៧៦៩ ដុល្លារ

ចំពោះ​ iPhone 6s ក៏​ធ្លាក់​ថ្លៃ​ចំនួន​ ១០០ ដុល្លារ​ដែរ​ ដោយ​ទំហំ​ ៣២ GB ពេល​នេះ​មាន​តម្លៃ​ ៤៤៩ ដុល្លារ និង ទំហំ​ ១២៨ GB តម្លៃ​ ៥៤៩ ដុល្លារ ។ ចំណែក​ iPhone 6s Plus បច្ចុប្បន្ន​តម្លៃ​ទំហំ​ ៣២ GB តម្លៃ​ ៥៤៩ ដុល្លារ និង iPhone 6s Plus តម្លៃ​ ៦៤៩ ដុល្លារ

ចុង​ក្រោយ​គេ​គឺ​ iPhone SE ដែល​បាន​បញ្ចុះ​តម្លៃ​ ៥០ ដុល្លារ​ ដោយ​ទំហំ​ ៣២ GB ពេល​នេះ​មាន​តម្លៃ​ ៣៤៩ ដុល្លារ និង​ទំហំ​ ១២៨ GB តម្លៃ​ ៤៤៩ ដុល្លារ ។ ត្បិត​ថា​ពេល​នេះ​ការ​ទម្លាក់​តម្លៃ​មាន​នៅ​តែ​នៅ​លើ​ទីផ្សារ​បរទេស ប៉ុន្តែ​រំពឹង​ថា​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ក៏​អាច​នឹង​ធ្លាក់​ថ្លៃ​ដូច​គ្នា នៅ​ពេល​ iPhone ជំនាន់​ថ្មី​ទាំង​ ៣ មាន​វត្តមាន​លើ​ទីផ្សារ៕​​​​

ប្រភព៖ Apple   ប្រែ​សម្រួល៖ សុខហេង