បើមានឧបករណ៍នេះ ទៅដើរលេងកន្លែងណា ក៏អាចផ្ដិតរូបជាមួយស្មាតហ្វូនបានដែរ!
- 2017-10-08 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានឧបករណ៍នេះ ទៅដើរលេងកន្លែងណា ក៏អាចផ្ដិតរូបជាមួយស្មាតហ្វូនបានដែរ!
ចន្លោះមិនឃើញ
អ្នកទាំងអស់គ្នា ប្រាកដជាធ្លាប់ស្គាល់ម៉ាស៊ីនព្រីនរូបថតធំៗ ដែលមាននៅតាមបណ្ដាហាងថតរូបនានាកាលពី ១០ ឆ្នាំមុន។ មកដល់ឥឡូវនេះ ឧបករណ៍ផ្ដិតរូបទាំងអស់នោះ បានក្លាយទៅជារបស់ហួសសម័យទៅហើយ បន្ទាប់ពីវត្តមាន ស្មាតហ្វូនដែលអាចរក្សាទុករូបថតនៅលើ Cloud បាន ដោយមិនចាំបាច់ផ្ដិតទុក ខ្លាចបាត់ ឬខូចរូបទៀតនោះឡើយ។
ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុនបច្ចេកវិទ្យានានាដែលល្បីល្បាញខាងផលិតគ្រឿង Hardware ដូចជា HP ជាដើម ក៏នៅតែព្យាយាមផលិតឧបករណ៍ទាំងនោះ មកបំពេញតម្រូវការអ្នកគាំទ្រដដែល តែបានបង្រួញរូបរាងពីធំ មកតូច នឹងបំពាក់បច្ចេកវិទ្យាមួយចំនួនដូចដែលបានឃើញក្នុងរូបខាងក្រោម។
HP Sprocket ជាម៉ាស៊ីនផ្ដិតរូបដ៏តូចច្រឡឹងរបស់ក្រុមហ៊ុន HP ដែលទើបនឹងបង្ហាញខ្លួននាពេលថ្មីៗនេះ។
HP Sprocket ដែលជាម៉ាស៊ីនផ្ដិតរូបដ៏តូចនេះ មានទម្ងន់ត្រឹមតែ ១៧០ ក្រាមប៉ុណ្ណោះ អាចយកដាក់ហ៊ោបៅខោ ឬកាបូបបាន ភ្ជាប់មកជាមួយបច្ចេកវិទ្យា Zink(Zero-link) ជាបច្ចេកវិទ្យាដែលអាចផ្ដិតរូបថតមានពណ៌បានច្រើនពណ៌ ជំនួសឲ្យឧបករណ៍ផ្ដិតរូបជំនាន់មុន ដែលទាមទារឲ្យបញ្ចូលទឹកថ្នាំ។
HP Sprocket មានសមត្ថភាពអាចផ្តិតរូបថតបានចំនួន ១០ សន្លឹកក្នុងទំហំ 2x3 អ៊ីញ ចំនួនមួយលើក។ មានភ្ជាប់ជាមួយរន្ធដោត USB សម្រាប់សាកភ្លើង នឹងដំណើរការភ្លើង LED សម្រាប់ពេលផ្ដិតរូប។
របៀបប្រើវា ប្រិយមិត្តគ្រាន់តែដោនឡូតកម្មវិធី Sprocket ពី App Store ឬ Play Store រួចធ្វើការភ្ជាប់ទៅកាន់ Photo Library បន្ទាប់មករើសរូបភាពដែលអ្នកចង់ផ្ដិតជាការស្រេច ឬក៏ចង់កែបន្ថែមសម្រាប់ផុសលើ Facebok, IG ក៏បាន។ ចំពោះការផ្ដិតរូបភាពម្ដង ត្រូវចំណាយពេល ២ ទៅ ៤ នាទី រីឯគុណភាពរូប អាចទទួលយកបាន មិនអន់នោះទេ។
ចំពោះតម្លៃបរទេសខ្ទង់ប្រមាណជា ១២៩ ដុល្លារ ដោយឡែកនៅទីផ្សារក្នុងស្រុក មិនទាន់ឃើញមានលក់នៅឡើយទេ បើមានក្រុមការងារនឹងចុះផ្សាយនៅពេលក្រោយ៕
ទស្សនារបៀបប្រើ HP Sprocket
ចុចអានបន្ត៖