រថយន្ត​ស្ព័រ​កូន​កាត់​ BMW 1 Series ដ៏​ទាក់​ទាញ​មាន​លក់​នៅ​ខ្មែរ​ហើយ

  • 2017-11-24 08:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន BMW Group Asiaនិង ក្រុម​ហ៊ុន Premium Auto Imports បាន​បញ្ចេញ​នូវ​ម៉ូឌែល​រថយន្ត BMW 118i M Sport ស៊េរី 2018 ជា​ប្រភេទ​រថយន្ត​ធុន​តូច​បាន​បំពាក់​ជាមួយ​ប្រព័ន្ធ​វិល​កង់​ក្រោយ ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iDrive ជំនាន់​ថ្មី។

រយថន្ត BMW 118i M Sport ស៊េរី 2018 មាន​លក្ខណៈ​ពិសេស​ដូច​ខាង​ក្រោម៖

ការរចនា​រូប​រាង៖ ខ្សែ​បន្ទាត់​រចនា​លើ​ផ្ទៃ​រថយន្ត​ថ្មី ប៉ាណា​មុខ​ប្លែក​ជាង​មុន គម្រប​ក្បាល​ឡាន​វែង និង​រាង​ខាង​ក្រោយ​បែប​ស្ព័រ​បន្លិច​ចេញ​នូវ​រូប​រាង​ដ៏​ទាក​ទាញ​។ ពណ៌​ផ្ទៃ​ខាង​ក្រៅ​ថ្មី Seaside Blue និងSunset Orange បំពាក់​ជាមួយ​កង់​ទំហំ 17 អ៊ីញ (383M ) និង18 អ៊ីញ (462M) ។ ការ​រចនា​ផ្ទៃ​ខាង​ក្នុង៖ ផ្ទៃ​ខាង​ក្នុង​នៃ​ផ្នែក​ខាង​មុខ​ត្រូវ​បាន​រចនា​ឡើង​វិញ​ទាំង​ស្រុង ជាមួយ​នឹង​ផ្ទៃ​ខ្មៅ​ទាំង​មូល ផ្នែក​កណ្ដាល​មាន​ប្រព័ន្ធ​បញ្ជា​វិទ្យុ និង​ម៉ាស៊ីន​ត្រជាក់ នៅ​ធ្នឹម​កណ្ដាល​មាន​គម្រប់​បិទ​កន្លែង​ដាក់​កែវ គន្លឹះ​បង្អួច​​នៅ​ជាប់​នឹង​ទ្វា​បាន​បំពាក់​ស៊ុម​ដោយ​ក្រូម ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​បញ្ចេញ​គ្រប់​កន្លែង​នៅ​ក្នុង​រថយន្ត។ ប្រើ​ប្រព័ន្ធ iDrive អេក្រង់​បញ្ជា​ដោយ​ដៃ​និង​សំឡេង៖ ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iDrive ជំនាន់​ចុង​ក្រោយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​អាច​ធ្វើ​ការ​បញ្ជា ដំណើរ​ការ​​មុខ​ងារ​យានយន្ត ការ​ស្វែង​រក​ទីតាំង និង ការ​​កម្សាន្ត​ផ្សេងៗ​យ៉ាង​ងាយ​ស្រួល​ដោយ​ដៃ​ម្ខាង ប្រើ​ប្រាស់ Touch Screen ដែល​មាន​អេក្រង់​ទំហំ 8.8 អ៊ីញ មាន​ភាព​ងាយ​ស្រួល​បញ្ចូល​ចំណង់​ជើង​បទ​ចម្រៀង ឬ លេខ​ទូរសព្ទ និង ភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ Navigation System Professionalរួម​ជាមួយ​មុខ​ងារ​​បញ្ជា​ដោយ​សម្លេង​ក៏​ឆ្លាត​វៃ ។

កម្លាំង​ម៉ាស៊ីន​៖ បាន​បំពាក់​នូវ​ប្រព័ន្ធ​បញ្ជូន Steptronic 8 ជា​ប្រភេទ​ម៉ាស៊ីន BMW Efficient Dynamics ប្រើ​សាំង ទំហំ 3 ស៊ី​ឡាំង បូក​រួម​ជាមួយ​និង​បច្ចេកវិទ្យា BMW TwinPower Turbo ។

BMW 118i M Sport ដាក់​ក្នុង​តម្លៃ 72,200.00 ដុល្លារ ។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី