ពហុ​កីឡដ្ឋាន​ជាតិ​នឹង​កាន់​តែ​ពិសេស​ប្លែក​សម្រាប់​ទទួល​ក្រុម​ជប៉ុន ពហុ​កីឡដ្ឋាន​ជាតិ​នឹង​កាន់​តែ​ពិសេស​ប្លែក​សម្រាប់​ទទួល​ក្រុម​ជប៉ុន
  • 2015-10-06 16:20:51

ពហុកីឡដ្ឋាន​ជាតិ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​​នឹង​កាន់​តែ​ពិសេស​ប្លែក ពេល​ទទួល​ក្រុម​ខ្លាំង​លំដាប់​ពិភពលោក ជប៉ុន នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​ខាង​មុខ។ ទីតាំង​​នៅ​ក្នុង​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​​កំពុង​ត្រូវ​បាន​ជួសជុលកែ​លម្អ​ និង​​លាប​ពណ៌​បន្ថែម​ដើម្បី​ឲ្យ​កាន់​តែ​មាន​សោភណភាព ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​​នៅ​​តំបន់​អាស៊ី ពូលE ជើង​ទី​ពីរ។

​ព្រឹក​នេះ​ មើល​ទិដ្ឋភាព​ជុំ​វិញ​​ទី​លាន​​​អូឡាំពិក​ ពណ៌​ក្រហម​កាន់​តែ​ស្រស់​ស្អាត ​ព្រឹក​នេះ​ មើល​ទិដ្ឋភាព​ជុំ​វិញ​​ទី​លាន​​​អូឡាំពិក​ ពណ៌​ក្រហម​កាន់​តែ...
  • 2015-07-15 14:17:12

ការ​ជួសជុល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​ក្រៅ​ពី​​ទី​លាន​ប្រកួត​ជិត​រួច​រាល់​១០០​%​ភាគ​ហើយ​ដែល​ជា​ការ​ចំណាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ របាំង​ខាង​មុខ​វេទិកា​ដែល​មាន​​ដំបូល​ត្រូវ​បាន​ជួសជុល​ថ្មី​ពោល​គឺ​​ផ្លាស់​​រនាំង​លួស​ចាស់​ចេញ​ដោយ​ដាក់​ជំនួស​វិញ ​បង្គោល​ដែក​ថ្មី​ដ៏​រឹង​មាំ​។ ចំពោះ​បរិវេណ​ជុំ​វិញ​ទី​លាន​វិញ​មាន​ ​កន្លែង​សម្រាប់​រត់​ប្រណាំង និង​កន្លែង​កីឡាករ​កម្តៅ​សាច់​​ដុំ​កំពុង​ត្រូវ​បាន​ចាក់​​ពណ៌​ក្រហម​ជា​ដើម។ ការ​ជួសជុល​បែប​នេះ​មើល​​ទៅ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​ កាន់​តែ​មាន​ទិដ្ឋភាព​ស្រស់​ស្អាត​ គួរ​ឲ្យ​ចាប់​អារម្មណ៍៕

អត្ថបទពេញនិយម