ត្អូញឈឺត្រចៀក ទៅពិនិត្យមើល ស្រាប់តែគ្រូពេទ្យ ចាប់បានសត្វកន្លាតទាំងរស់ ចេញពីត្រចៀក

  • 2017-12-21 02:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​នៅ​សៀងហៃ​ម្នាក់ បាន​រក​ឃើញ​មូលហេតុ ដែល​ធ្វើ​ឲ្យ​ខ្លួន​ឈឺ​ត្រចៀក​មិន​បាត់​សោះ គឺ សត្វ​កន្លាត​រស់​មួយ​ក្បាល។

បុរស​វ័យ​៣៥ឆ្នាំ​រូប​នេះ បាន​ដើរ​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​ចិន​មួយ​កន្លែង នៅ​ស្រុក Fengxian ដោយ​ត្អូញត្អែរ​អំពី​ការ​ឈឺចាប់​យ៉ាង​ខ្លាំង នៅ​ក្នុង​ក្រដាសត្រចៀក​របស់​ខ្លួន។ នៅ​ពេល​គ្រូពេទ្យ​ពិនិត្យ​មើល ស្រាប់​តែ​បាន​រក​ឃើញ​សត្វ​កន្លាត ប្រវែង​៣សង់ទីម៉ែត្រ​មួយ​ក្បាល នៅ​ក្នុង​នោះ​តែម្ដង។

បន្ទាប់មក គ្រូពេទ្យ​បាន​ចាក់​អាកុល ចូល​ទៅ​ក្នុង​ត្រចៀក​អ្នក​ជំងឺ​ខាង​លើ ដើម្បី​ញ៉ាំង​សត្វ​ល្អិត​នេះ​កុំ​ឲ្យ​ធ្វើ​អ្វី​កើត មុន​ពេល​ចាប់​វា​ចេញ​ពី​ត្រចៀក។

គ្រូពេទ្យ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្លាប់​មាន​បញ្ហា​ត្រចៀក​ស្រដៀង​គ្នា​នេះ មិន​គួរ​ណា​ព្យាយាម​បញ្ចាំង​ភ្លើង​ចូក​ក្នុង​បំពង់​ត្រចៀក ឬ ប៉ុនប៉ង​ចាប់​វា​ចេញ​ដោយ​ខ្លួនឯង​នោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សត្វ​នៅ​ក្នុង​នោះ ចូល​កាន់​តែ​ជ្រៅ។

ផ្ទុយទៅវិញ គ្រូពេទ្យ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ចាក់​ទឹក​ក្ដៅ​ឧណ្ហៗ ចូល​ក្នុង​ត្រចៀក​ដើម្បី​ញ៉ាំង​វា​កុំ​ឲ្យ​ធ្វើ​អ្វី​កើត រួច​សឹម​ទៅ​មន្ទីរពេទ្យ​ក្បែរ​ផ្ទះ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជំនាញ​ចាប់​វា​ចេញ៕

ចុច​អាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី