បុរសចិត្តសឿង ឈ្លោះគ្នាជាមួយប្រពន្ធ រត់ទៅរស់នៅក្នុងព្រលានយន្តហោះ ជាង១០ឆ្នាំ

  • 2017-12-20 06:08:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់ មាន​ឈ្មោះ​ថា Wei Jianguo អាយុ​៥៣ឆ្នាំ មក​ពី​ទីក្រុង​ប៉េកាំង បាន​ចាកចេញ​ពី​ផ្ទះ​តាំង​ពី​ឆ្នាំ២០០៨ ហើយ​ទៅ​រស់នៅ​ក្នុង​ព្រលានយន្តហោះ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ។

លោក Wei Jianguo

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា លោក Wei សុខចិត្ត​ចំណាយ​ពេល​រស់​នៅ​ក្នុង​ព្រលានយន្តហោះ Beijing Capital International Airport ដែល​មាន​អ្នកដំណើរ​រហូត​ដល់​ទៅ ៩,៤ពាន់​លាន​នាក់ កាល​ពី​ឆ្នាំ២០១៦។

លោក Wei ដែល​ជា​បុរស​អនាថា និង​គ្មាន​ការងារ​ធ្វើ បាន​និយាយ​ថា នៅ​ក្នុង​ព្រលានយន្តហោះ​គឺ កក់​ក្ដៅ និង​ស្រួល​រស់នៅ​ណាស់។ បុរស​រូបនេះ​អាច​ផឹក និង​ញ៉ាំ​តាម​ចិត្ត ដោយ​បាន​រៀបចំ​ចង្ក្រាន​អគ្គិសនី​ប្រើ​នៅ​ទី​នោះ ដូច​ក្នុង​ផ្ទះ​របស់​ខ្លួន​អីចឹង។

ជាមួយ​គ្នា​នេះ​ដែរ លោក Wei បាន​យក​របស់​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ពី​ផ្ទះ និង​ដាក់​វា​នៅ​ក្នុង​រទេះ​រុញ ដើម្បី​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទៀត​ផង។ ជាក់ស្ដែង បុរស​ចំណាស់​រូប​នេះ អាច​ត្រលប់​ទៅ​ផ្ទះ​វិញ​គ្រប់​ពេល​វេលា ប៉ុន្តែ​លោក​មិន​ចង់​ទៅ​នោះ​ទេ។

«ខ្ញុំ​មិន​អាច​ផឹក​ស្រា​នៅ​ឯ​ផ្ទះ​បាន​ឡើយ»។ នេះ​បើ​តាម​សម្តី​លោក Wei។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា លោក Wei ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ ហើយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជា​រៀងរាល់​ខែ ដែល​មាន​ចំនួន​ប្រហែល ១ ០០០យ័ន ឬ ១៥០ដុល្លារ។

យ៉ាងណាមិញ ខាង​ព្រលានយន្តហោះ​បាន​ព្យាយាម​ធ្វើ​ឲ្យ លោក Wei ចាកចេញ​ដែរ ប៉ុន្តែ​បុរស​រូប​នេះ​នៅ​តែ​បន្ត​រស់​នៅ​ទី​នោះ​ដដែល៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី