ក្រុមហ៊ុនចិន គ្រោងច្នៃលាមកខ្លាឃ្មុំផេនដា ធ្វើជាក្រដាសជូតមាត់

  • 2017-12-21 02:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ចិន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​មជ្ឈមណ្ឌល​អភិរក្ស និង​ស្រាវជ្រាវ​របស់​ចិន ដើម្បី​កែច្នៃ​លាមក​សត្វ​ខ្លា​ឃ្មុំ​ផេនដា​ទៅ​ជា​ក្រដាស​ជូត​មាត់។

តាម​កាសែត Xinhua ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ក្រដាស Sichuan Qianwei Fengsheng បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ពួក​គេ​នឹង​ធ្វើ​ការ​កែ​ច្នៃ​លាមក​ខ្លាឃ្មុំ​ផេន​ដា និង​សំណល់​ចំណីអាហារ​ពី​មជ្ឈមណ្ឌល​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សួនសត្វ Wolong និង Bifengxia នៅ​ទីក្រុង Dujiangyan ។

យោង​តាម​លោក Huang Yan អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ខ្លាឃ្មុំ​ផេនដា​ដ៏​ធំ​មួយ​បាន​ឱ្យ​ដឹង​ថា ខ្លាឃ្មុំ​ផេនដា​ពេញវ័យ​អាច​ស៊ី​ដើម​ឫស្សី​ចាប់​ពី ១២ ទៅ ១៥ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។ ដូចនេះ​វា​អាច​ផលិត​លាមក​លើស​ពី ១០ គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ ដោយ​សារ​តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​បន្ទាប់​ពី​ជាតិ​ស្ករ​ត្រូវ​បាន​ស្រូប​យក​នៅ​ពេល​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ខ្លា​ឃ្មុំ​ផេនដា។

ក្រុម​ហ៊ុន​ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ដាក់​លក់​ក្រដាស​ជូត​មាត់​ដែល​ធ្វើ​ពី​លាមក​ខ្លាឃ្មុំ​ផេនដា​នេះ ក្នុង​តម្លៃ ៤៣ យ័ន (៦,៥៤ ដុល្លារ) ក្នុង​មួយ​ប្រអប់។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​អំពី​ការ​ចម្លង​រោគ​ដោយ​បាក់តេរី​ពី​ក្រដាស​ជូត​មាត់​នោះ ដោយ​សារ​តែ​វា​ត្រូវ​បាន​ផលិត​ចេញ​ពី​លាមក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Zhou Chuanping អ្នក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​នេះ​បាន​អះ​អាង​ថា ពួក​គេ​នឹង​ប្រើ​ប្រាស់​វិធី​សម្លាប់​បាក់តេរី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​លាមក មុន​ពេល​យក​មក​កែ​ច្នៃ​ទៅ​ជា​ក្រដាស​ជូត​មាត់ ហើយ​ក្រុមហ៊ុន​នឹង​ប្រមូល​លាមក​ពី​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​រៀងរាល់​ ៣ ទៅ ៧ ថ្ងៃ​ម្តង៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី