មិនព្រមក្រោកឈរគោរពភ្លេងជាតិ និស្សិត ២នាក់​ត្រូវបណ្ដេញចេញពីពិធីប្រគល់សញ្ញាបត្រ

  • 2017-12-20 04:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ពីរ​នាក់​នៅ​សកលវិទ្យាល័យ​បច្ចេកវិទ្យា​ហុងកុង (HKCT) ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ពិធី​បញ្ចប់​ការ​សិក្សា​នៅ​ថ្ងៃ​ទី ១៦ ខែ​ធ្នូ បន្ទាប់​ពី​ពួកគេ​មិន​ក្រោក​ឈរ​គោរព​ភ្លេង​ជាតិ​របស់​ប្រទេស​ចិន​។

មន្រ្តី​នៃ​សាលា​រៀន​ក៏​បាន​ជូន​ដំណឹង​ជាមុន​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​ទាំងអស់ អំពី​ច្បាប់​និង​ឥរិយាបថ​របស់​ពួកគេ​នៅ​ក្នុង​ពិធី​របស់​មហាវិទ្យាល័យ Ma On Shan ជា​ពិសេស​នៅ​ពេល​គោរព​ភ្លេង​ជាតិ​ផង​ដែរ។

បើ​ទោះ​បី​ជា​មាន​ការ​ជូន​ដំណឹង​យ៉ាង​ណា​ក៏​ដោយ និស្សិត​ទាំង​ពីរ​នាក់ នោះ​នៅ​តែ​អង្គុយ និង​បដិសេធ​មិន​ព្រម​ធ្វើ​តាម​នោះ​ទេ នេះ​បើ​យោង​តាម​កាសែត People's Daily ។

មហាវិទ្យាល័យ HKCT ត្រូវ​បាន​រាយការណ៍​ថា បាន​ផ្អាក​ពិធី​នេះ​រយៈ​ពេល ២០ នាទី ដោយ​សារ​តែ​សិស្ស​ពីរ​នាក់​មិន​ក្រោក​ឈរ​គោរព​ភ្លេង​ជាតិ ហើយ​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កន្លែង​ពិធី​នោះ។ មួយ​សន្ទុះ​ក្រោយ​មក​មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​មួយ​ក្រុម បាន​ដើរ​ចេញ​តាម​ក្រោយ ដើម្បី​បង្ហាញ​ពី​ការ​មិន​គាំទ្រ​ចំពោះ​ការ​បណ្ដេញ​ចេញ​នោះ។

សកលវិទ្យាធិការ លោក Chan Cheuk Hay និយាយ​ថា "ក្នុង​នាម​ជា​សាកល​វិទ្យាល័យ​មួយ​ដែល​ស្រឡាញ់​ទាំង​ស្រុក​កំណើត​របស់​ខ្លួន និង​ហុងកុង, សកលវិទ្យាល័យ HKCT នឹង​នៅ​តែ​មាន​សេចក្ដី​ស្នេហា​ជាតិ" ។ លោក​បាន​បន្ត​កត់​សម្គាល់ និង​រំលឹក​សិស្ស​អំពី​ឋានៈ​របស់​សាលា​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ហើយ​បាន​លើក​ឡើង​ថា ប្រសិន​បើ​និស្សិត​ទាំង​អស់​មិន​ដឹង​ពី​វា​នោះ​ទេ នោះ​ប្រហែល​ជា​ពួកគេ​បាន​ជ្រើសរើស​សាកលវិទ្យាល័យ​ខុស​ហើយ។ ចំពោះ​សិស្ស​ទាំង​អស់​ដែល​បាន​ដើរ​ចេញ​ពី​ពិធី​បញ្ចប់​ការ​សិក្សា​នេះ មិន​ទទួល​បាន​សញ្ញាប័ត្រ​របស់​ពួកគេ​នោះ​ទេ។

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​កញ្ញា ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​យ៉ាង​តឹងរឹង​មួយ ដែល​អាច​ឲ្យ​អ្នក​ណា​ម្នាក់​ជាប់​គុក​រយៈ​ពេល ១៥ ថ្ងៃ​ សម្រាប់​ការ​មិន​គោរព​ភ្លេង​ជាតិ​ ហើយ​ច្បាប់​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ហុងកុង​ក្នុង​ខែ​វិច្ឆិកា៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី