Selena ខឹង​ Justin រម្លឹកទំនាក់ទំនងជាមួយសង្សារចាស់ ដល់​ថ្នាក់​ទៅជួប​អ្នក​ពិគ្រោះ​ជីវិត​គូ​ទាំង២នាក់

  • 2017-12-22 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Justin Bieber និង Selena Gomez បាន​ទៅ​ជួប​គ្នា​សម្រួល​ជាមួយ​នឹង​អ្នក​ពិគ្រោះ​ជីវិត​គូ​ព្រោះ​តែ​ឈ្លោះ​គ្នា​ពី​ទំនាក់​ទំនង​របស់ Justin និង​ Hailey Baldwin កាល​ពី​មុន។ នេះ​បើ​តាម​ការ​រាយ​ការណ៍​ពី​សារព័ត៌មាន TMZ។

Justin និង​អតីត​សង្សារ Hailey Baldwin

បើ​តាម​ប្រភព​ទាក់​ទង​ជាមួយ​នឹង​ព្រះ​វិហារ Hillsong បាន​ឲ្យ​ដឹង​ថា​ Justin បាន​ខិត​ខំ​កែ​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន ហើយ​ក៏​សម្រេច​ចិត្ត​កាត់​ចិត្ត​ជាមួយ​ Hailey ផង​ដែរ។ ប្រភព​នេះ​បាន​បន្ថែម​ទៀត​ថា​ Justin ធ្លាប់​លើក​យក​ពី​បញ្ហា​នេះ​និយាយ​ទៅ​កាន់ Hailey ទៀត​ផង​​ អំពី​ទំនាក់ទំនង​ដែល​ខ្លួន​ធ្លាប់​មាន​ជាមួយ​នាង​ និង​ការ​បែក​បាក់​យ៉ាង​ឈឺ​ចាប់។

បន្ទាប់​មក​ដោយ​សារ​តែ​ Justin បាន​សម្រេច​ចិត្ត​ដើរ​ផ្លូវ​ជីវិត​ថ្មី​គឺ​ "បើក​ចំហ​ និង​ស្មោះ​ត្រង់" ម្ចាស់​បទ​ "What Do You Mean?” រូប​នេះ​បាន​ប្រាប់ Selena អំពី​ការ​និយាយ​គ្នា​ជាមួយ Hailey។ ពេល​នោះ​ Selena បាន​ខឹង​ជា​ខ្លាំង​ ហើយ​មិន​សប្បាយ​ចិត្ត​ទេ​នៅ​ពេល​ដែល Justin នៅ​តែ​បន្ត​និយាយ​ទាក់​ទង​ទៅ​កាន់​អតីត​សង្សារ​ ហើយ​ព្រម​ទាំង​សម្រេច​ចិត្ត​សាក​ល្បង​​ទៅ​ជួប​អ្នក​ពិគ្រោះ​ជីវិត​គូ​ជាមួយ​គ្នា​ទៀត​ផង។

Justin និង Selena

ប្រភព​ពី TMZ ដដែល​បាន​បញ្ជាក់​ថា​ ពួក​គេ​បាន​ចាប់​ផ្ដើម​ធ្វើ​ដូច​នេះ​អស់​រយៈ​ពេល​ជាង​១​អាទិត្យ​ហើយ ដែល​ធ្វើ​ឲ្យ​ម្ដាយ​ Selena មិន​ពេញ​ចិត្ត​ជា​ខ្លាំង។

អ្នក​គាំទ្រ​ Justin​ (Belieber) ជា​ច្រើន​បាន​កត់​សម្គាល់​ថា​ តារា​រូប​នេះ​បាន​បង្ហោះ​ពាក្យពេចន៍​ល្អ​ៗ​ជា​ច្រើន ហើយ​អាច​ប៉ាន់ស្មាន​ថា​​ លោក​កំពុង​តែ​មាន​អាការៈ​ល្អ​ប្រសើរ​ជាមួយ​នឹង​អ្នក​ពិគ្រោះ៕

អាន​អត្ថបទ៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី