Hun Sen Cup ៖ មិន​ធ្លាប់​ឃើញ​អ្នក​គាំទ្រ​ច្រើន​​​​សោះ​ ចុះ​ផ្ដាច់​ព្រ័ត្រ​ល្ងាច​នេះ​វិញ?

  • 2017-12-27 02:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គ្រប់​គ្នា​ប្រហែល​បាន​ដឹង​ហើយ​ថា ការ​ប្រកួត​លីគ​ឬ Hun Sen Cup មិន​សូវ​​មាន​អ្នក​គាំទ្រ​មក​ចូល​រួម​ទស្សនា​ឡើយ​គឺ​មាន​​តិច​តួច​ប៉ុណ្ណោះ។ ដោយ​ឡែក​ល្ងាច​នេះ​ពាន​រង្វាន់ Hun Sen Cup 2017 ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​ឈាន​មក​ដល់​ហើយ ចុះ​អ្នក​គាំទ្រ​តើ​បន្ត​តិច​ដូច​មុន​ឬ​យ៉ាង​ណា?

ណាហ្គាវើល

ល្ងាច​នេះ​ ​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ណាហ្គាវើល​ ជា​ជំនួប​ផ្ដាច់​ព្រ័ត្រ​ដើម្បី​លើក​ពាន​ប្រចាំ​រដូវ​កាល ២០១៧ ដែល​ការ​ប្រកួត​​ធ្វើ​ឡើង​នា​វេលា​ម៉ោង ៦:០០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ។ ពីរ​ក្រុម​នេះ​ធ្លាប់​ប៉ះ​គ្នា​កាល​ឆ្នាំ​២០១៥ ម្ដង​ហើយ ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ Hun Sen Cup នៅ​ទឹក​ដី​ខេត្ត​ស្វាយរៀង​ ដែល​ពេល​នោះ​គឺ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង បាន​យក​​ឈ្នះ ណាហ្គាវើល ២-១ ដើម្បី​លើក​ពាន​មួយ​នេះ។ ​ដោយ​ឡែក​ឆ្នាំ​នេះ​​ក្រុម​ទាំង​ពីរ​កំពុង​មាន​ទំនុក​ចិត្ត​ដូច​គ្នា ក្នុង​ការ​សាង​កេរ្តិ៍ឈ្មោះ​​ជូន​ក្លឹប។

​ទាំង​ពីរ​ក្លឹប​នេះ​សុទ្ធតែ​មាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​ច្រើន​ដូច​គ្នា ​ខណៈ​កីឡាករ​ណាហ្គា​សម្បូរ​ទៅ​ដោយ​កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ ដូច​​ជា សូង វីរៈ សុះ ស៊ូហាណា និង​​គួច សុកុម្ភៈ ។ ជា​មួយ​គ្នា​នោះ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ក៏​មិន​មែន​ជា​​ក្រុម​អន់​ដែរ ពួក​គេ​មាន​​តារា​ឆ្នើម​របស់​កម្ពុជា ប្រាក់ មុន្នីឧត្ដម កំពុង​លេចធ្លោ និង​​ខ្សែ​ការពារ​កណ្ដាល​របស់​កម្ពុជា​​ សឿយ វិសាល និង ណុប តុលា ​ជា​ដើម​ ពោល​គឺ​ពីរ​ក្លឹប​នេះ​សម្បូរ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​ដូច​គ្នា។

សកម្មភាព​ប្រកួត​រវាង​ ព្រះខ័ន​រាជ​ស្វាយរៀង និង ទ័ព

​ក្រៅ​ពី​ការ​ប្រកួត​​គូ​ប្រជែង​ជើង​ឯក​ខាង​លើ​​នៅ​មាន​មួយ​គូ​ទៀត​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ បឹង​កេត និង​អគ្គិសនី​កម្ពុជា ដើម្បី​ប្រជែង​យក​លេខ ៣​ ​ដែល​ការ​ប្រកួត​ធ្វើ​ឡើង​ម៉ោង ៣: ០០ នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូច​គ្នា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​