កុំឲ្យធុញរឿងស្ទះ! ដឹងឲ្យច្បាស់ចំណតកាណូត ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ទាំង១៥កន្លែង

  • 2018-01-02 02:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ដំណោះស្រាយ​លើ​បញ្ហា​កកស្ទះ​ចរាចរណ៍​រាជរដ្ឋាភិបាល​ កំពុង​រៀបចំ​កំពង់ផែ ចំណត​កាណូត​ដឹក​អ្នក​ដំណើរ​ ១៥ទី​តាំង​ (ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ)។ បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កំពង់ផែ​ទាំង​១៥​ទីតាំង​នោះ​ មាន​ដូចជា៖

កាណូតដឹកអ្នកដំណើរ

ចំពោះ​រាជធានី​ភ្នំពេញ៖

  • ទី១៖ គល់ស្ពានព្រែកព្នៅត្រើយខាងកើត (កំពុងពិចារណា)

  • ទី២៖ គីឡូម៉ែត្រលេខ៦

  • ទី៣៖ ខាងមុខឃ្លាំងសាំងឬស្សីកែវជាប់ នឹងទីលានប្រជាធិបតេយ្យថ្មី

  • ទី៤៖ ផែបណ្ដែតមុខផ្សាររាត្រី

  • ទី៥៖ កំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ 

គម្រោងកាណូតដឹកអ្នកដំណើរ
  • ទី៦៖ ភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត 

  • ទី៧៖ ចំណតរថយន្តចាក់អង្រែក្រោម

  • ទី៨៖ បាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់

  • ទី៩៖ ទល់មុខផ្សារព្រែកលៀប (កំពង់ចម្លងព្រែកលៀប) 

  • ទី១០៖ ជាប់សណ្ឋាគារសុខាភ្នំពេញ 

  • ទី១១៖ ភូមិកោះនរា 

  • ទី១២៖ កំពង់ចម្លងក្តីតាកុយ

  • ទី១៣៖ កំពង់ចម្លងតាព្រហ្មមាត់ក្រសះ

ប្លង់កំពង់ផែ

ខេត្ត​កណ្ដាល៖

  • ទី១៖ មុខវត្តព្រែកសំរោងក្រុងតាខ្មៅ (កំពុងពិចារណា)

  • ទី២៖ កំពង់ចម្លងរោងចក្រក្តាបន្ទះផ្លូវត្រី

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានថ្លែង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ កន្លង​ទៅ​ថា សេវា​ដឹក​ជញ្ជូន​តាម​ទូក និង​កាណូត នៅ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្នុង​ឆ្នាំ​២០១៨​នេះ។ ឯកឧត្ដម​អះអាង​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​ចំនួន ព្រម​ទាំង​មិន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ថ្នល់ ហើយ​ការ​ចំណាយ​លើ​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ក៏​មាន​តម្លៃ​ថោក៕

ផែនទីកំពង់ផែកាណូតដឹកអ្នកដំណើរ

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម