វ៉ា សុខថន ​មក​កម្ពុជា​វិញ ​អាច​នឹង​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោន

  • 2018-01-04 02:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ វ៉ា សុខថន ​បាន​បង្ហោះ​ថា​ខ្លួន​កំពុង​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​ហើយ ​ក្រោយ​ពី​ចាកចេញ​ទៅ​បារាំង ​ក្រោម​ហេតុផល​គ្រួសារ។

ការ​ត្រលប់​មក​វិញ​នេះ​ដែរ ​ត្រូវ​បាន​ប្រភព​មួយ​បញ្ជាក់​ថា​នឹង​មក​ធ្វើ​តេស្ដ​សមត្ថភាព​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន ​ដើម្បី​ចូល​លេង​នៅ​លីគ​កំពូល​កម្ពុជា​វិញ​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ រូបគេ​អាច​នឹង​មាន​វត្តមាន​ក្នុង​ទីលាន​ ​នា​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្លឹប​ភ្នំពេញ​ក្រោន ​ប៉ះ​ក្លឹប ​Negeri Sembilan FC ​នៅ​ថ្ងៃ​ទី​៦​ខាង​មុខ​នេះ៕

អត្ថបទ៖ មុន្នីរម្យ