Selena Gomez លេងមួយឈុតពណ៌ទឹកក្រូចក្នុងស្ប៉តថ្មីពិតជាស្អាតខ្លាំង
- 2018-01-05 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez លេងមួយឈុតពណ៌ទឹកក្រូចក្នុងស្ប៉តថ្មីពិតជាស្អាតខ្លាំង
ចន្លោះមិនឃើញ
តារាសម្ដែងនិងចម្រៀង Selena Gomez បានបង្ហាញខ្លួនក្នុងរូបថតស្ប៉តពាណិជ្ជកម្មថ្មីរបស់ Coach ដែលជាក្រុមហ៊ុនហ្វេសិនដ៏ធំមួយមានទីតាំងនៅទីក្រុង New York។ នៅក្នុងរូបថតនោះ Selena បានបង្ហាញខ្លួននៅរានហាលអាគារជាន់ខ្ពស់មួយ ព្រមទាំងមានអគារ Empire State Building ដ៏ល្បីល្បាញជារូបខាងក្រោយ (Background)។
រូបថតទាំងនេះថតដោយអ្នកជំនាញថតរូប Steven Meisel និងតុបតែងដោយ Karl Templer។ ចំពោះឯម៉ាកកាបូបដែល Selena ផ្សព្វផ្សាយនេះគឺមានឈ្មោះថា "Parker” ដែលជាម៉ាកថ្មីរបស់ Coach នឹងចាប់ដាក់លក់ខែកុម្ភៈនេះ ដោយអមជាមួយសម្លៀកបំពាក់ពណ៌លឿងទុំ។
ក្នុងឱកាសនោះ Selena បានបង្ហាញចំណាប់អារម្មណ៍ចំពោះលោក Meiselថា៖ "លើកដំបូងដែលខ្ញុំមកដល់កន្លែងថតនេះគឺមានអារម្មណ៍ភ័យអរបន្តិច ប៉ុន្តែគាត់គឺជាមនុស្សដែលផ្អែមល្ហែម និងស្មោះត្រង់។ វាមិនសូវជាមានមនុស្សច្រើនប៉ុន្មានទេនៅកន្លែងថតនោះ អីចឹងវាពិតជាងាយស្រួល និងអាចធ្វើបានល្អ៕"
អានអត្ថបទ៖
តួអង្គ Kitty ពីក្នុងរឿង X-Men ចូលរោងការជាមួយមិត្តស្រីហើយ
មកដឹងពីបណ្ដាភាពយន្តរន្ធត់ទាំង១០ពីហូលីវូដ កក្រើកឆ្នាំ២០១៨