អ្នក​ប្រើ iPhone ឆាប់ Update ក្ដារចុច​ឆា្លត​វៃ​ទៅ ចេញ​ជំនាន់​ថ្មី ២.២ ឡូយ​កប់!

  • 2018-01-05 02:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​ក្ដារចុច​ឆ្លាតវៃ បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា Khmer Smart Keyboard សម្រាប់ iOS បាន​ដាក់​ចេញ​ជំនាន់​ថ្មី ២.២ ហើយ មាន​មុខងារ​ឡូយៗ​ជាង​មុន​ច្រើន។

កំណែប្រែ​ថ្មី​មាន​មុខងារ​ឡូយៗ​ដូច​ជា ការ​ទស្សន៍ទាយ​ពាក្យ កំណែ​លើ​គ្រាប់​ចុច​ឲ្យ​កាន់​តែ​ល្អ អាច​បន្ថែម​រូប Emoji ជំនាន់​ថ្មី និង​បន្ថែម​ការ​វាយ​អក្សរ​លើ​ស្មាតហ្វូន​បាន​លឿន​ជាង​មុន​ថែមទៀតផង។​

នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​រំពឹង​ចង់​បាន​អ្វី​ថ្មី​ពី​ក្ដារចុច​ឆ្លាតវៃ ដូច្នេះ​កុំ​ភ្លេច​ចូល​ទៅ App Store ហើយ​ចុច Update ទាំង​អស់​គ្នា តែ​ប្រសិន​បើ​មិន​ទាន់​បាន​ដោនឡូត​ទេ អាច​ចុច​ដោនឡូត​បាន​នៅ​ខាងក្រោម ចំណែក​នៅ​លើ Android នៅ​មិន​ទាន់​ដាក់​ឲ្យ Update នៅ​ឡើយ​ទេ៕

ចុច​ដោនឡូត Khmer Smart Keyboard នៅ​ទីនេះ iOS | Android](https://play.google.com/store/apps/details?id=com.aliendev.khmersmartkeyboard&hl=en "")

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម