ឈរថតរូបឲ្យជាប់សត្វខ្លា ត្រូវវាហក់មកប្រហារ សំណាងល្អបានកញ្ចក់ជួយ (មានវីដេអូ)

  • 2018-01-06 07:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​ត្រូវ​គេ​ថត​បាន នៅ​ពេល​ដែល​សត្វ​ខ្លា​សម្បុរ​ស​មួយ​ក្បាល ហក់​មក​ប្រហារ​បុរស​ម្នាក់​ដោយ​មិន​ដឹង​ខ្លួន។ ជា​សំណាង​ល្អ ដោយសារតែ​មាន​កញ្ចក់​ការពារ ទើប​បុរស​រូប​នោះ​មិន​មាន​រង​គ្រោះថ្នាក់​អ្វី គ្រាន់តែ​ភិតភ័យ​ប៉ុណ្ណោះ។

ហេតុការណ៍​នោះ​បាន​កើត​ឡើង​នៅ​ឧទ្យាន Chimelong Safari Park ក្នុង​ប្រទេស​ចិន។ ស្ថិត​នៅ​ក្នុង​ខេត្ត Guangzhou លើ​ទំហំ​ដី ១៣០ហិកតា ឧទ្យាន​ខាងលើ​គឺ​ជា​ជម្រក​របស់​សត្វ​ខ្លា​ប្រមាណ​ជា ១០០ក្បាល​ឯណោះ។

ក្រៅ​ពី​សត្វ​ខ្លា Bengal តំបន់​ទេសចរ​ដ៏​មាន​ប្រជាប្រិយ​នោះ​មាន​សត្វ​ខ្លា Siberian ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ដោយ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ International Union for Conservation of Nature ទៀត​ផង៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង