ស្ត្រីម្នាក់ឆ្លងមេរោគស៊ីសាច់ដ៏សាហាវ ក្រោយទទួលទានអយស្ទ័រឆៅ

  • 2018-01-09 06:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​អាយុ ៥៥​ឆ្នាំ​ម្នាក់​ឈ្មោះ Jeanette Leblanc បាន​ធ្លាក់​ខ្លួន​ឈឺ​បន្ទាប់​ពី​បរិភោគ​អយស្ទ័រ​ឆៅ ដែល​មិត្តភក្តិ​របស់​អ្នកស្រី បាន​ទិញ​មក​ពី​ផ្សារ​មួយ​ក្នុង​ទីក្រុង Westwigo។

អ្នកស្រី Jeanette Leblanc

មិត្ត​ភក្តិ​របស់​អ្នក​ស្រី​ ឈ្មោះ Keren Bower បាន​ប្រាប់ថា ក្រោយ​ពេល​អ្នក​ស្រី Leblanc ធ្លាក់​ខ្លួន​ឈឺ ពួក​គេ​គិត​ថា​ ប្រហែល​ជា​អ្នកស្រី​មាន​ប្រតិកម្ម​ស្បែក​ជាមួយ​គ្រឿង​សមុទ្រ​ប៉ុណ្ណោះ។ ប៉ុន្តែ​រយៈ​ពេល​ ៤៨ ម៉ោង​ក្រោយ​មក អាការៈ​របស់​អ្នក​ស្រី​ Leblanc កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង ហើយ​គេ​បាន​បញ្ជូន​អ្នក​ស្រី​ទៅ​កាន់​មន្ទីរ​ពេទ្យ​ភ្លាមៗ។

ក្រោយ​ពី​ធ្វើ​ការ​ពិនិត្យ​រួច គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី LeBlanc បាន​ឆ្លង​បាក់តេរី​ម៉្យាង​ឈ្មោះ Vibrio ចូល​ទៅ​ក្នុង​ខ្លួន ដែល​បាន​ធ្វើ​ឲ្យ​ជើង​របស់​អ្នក​ស្រី ត្រូវ​បាន​ស៊ី​ដោយ​បាក់តេរី​នោះ និង​​បង្ក​ជា​ស្នាម​របួស​ធ្ងន់​ធ្ងរ ហើយ​​មិន​យូរ​ប៉ុន្មាន​អ្នក​ស្រី​ ក៏​​បាន​ស្លាប់​​តែម្តង។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មនុស្ស​អាច​ឆ្លង​បាក់តេរី Vibrio នេះ​តាម​រយៈ​​ទឹក Brackish Water (ទឹក​ដែល​មាន​ជាតិ​ប្រៃ​ច្រើន​ជាង​ទឹក​សាប តែ​មិន​ច្រើន​ដូច​ទឹក​សមុទ្រ​) ឬ ការ​បរិភោគ​អយស្ទ័រ​ឆៅ។ រោគ​សញ្ញា​បន្ទាប់​ពី​ការ​ឆ្លង​នៃ​បាក់តេរី​នេះ ​មាន​ដូចជា ការ​រាគ​រូស, ក្អួត​ចង្អោរ, ក្តៅ​ខ្លួន និង​ញាក់​ជាដើម៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី