ភាពយន្តខ្មែរ ២០១៧ កើនឡើងជាងឆ្នាំកន្លងបន្តិច តែមានគុណភាពច្រើន

  • 2018-01-10 04:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតតាំងពីដើមឆ្នាំ ២០១៧ រហូតដល់ដើមឆ្នាំ ២០១៨នេះ ភាពយន្តទាំងរឿងភាគ និងរឿងដុំ មានជាង ២០០ ចំណងជើង បានទទួលទិដ្ឋាកាថត និងចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជា នេះបើតាមរបាយការណ៍ផ្សព្វផ្សាយដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ឈៀ ឆដាភ័ក្រ្ត

ក្នុងនោះភាពយន្តខ្មែរ ដែលផលិតដោយផលិតករខ្មែរក្នុងស្រុក មានសរុប ៥១ ចំណងជើង ដែលមាន ៣៤ ចំណងជើងទទួលបានទិដ្ឋាកាថត និងចាក់ផ្សាយ ចំណែក ១៧ ចំណងជើងទៀតកំពុងស្នើសុំទិដ្ឋាកាពីនាយកដ្ឋានភាពយន្ត។ លោក ឈៀ ឆដាភ័ក្រ្ត អ្នកនាំពាក្យ តំណាងឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា៖ «ភាពយន្តខ្មែរក្នុងឆ្នាំ ២០១៧នេះ សរុបច្រើនជាងភាពយន្តកាលពីឆ្នាំ ២០១៦ តែចំនួនភាពយន្តស្នើសុំទិដ្ឋកាមានតិចជាងឆ្នាំមុនវិញ»។

តារាភាពយន្ត និងផលិតករ

រីឯភាពយន្តដុំ ដែលជាភាពយន្តសម្រាប់ចាក់ផ្សាយក្នុងរោងភាពយន្តមានចំនួន ១៦២ ចំណងជើង ដែលទទួលបានទិដ្ឋាកាថត និងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា។ រឹតតែគួរឱ្យស្ញប់ស្ញែងនោះភាពយន្តខ្មែរ មួយចំនួនក៏បានទទួលបានការគាំទ្រយ៉ាងពេញទំហឹង ហើយថែមទាំងទទួលបានពានរង្វាន់ពីអន្តរជាតិជាដើម ហើយភាពយន្តខ្មែរមួយចំនួនទៀតក៏ទទួលបានពានរង្វាន់ភាពយន្តឆ្នើម និងរង្វាន់ជាច្រើនថែមទៀត។

ផលិតករ និងសិល្បករដែលទទួលបានពានរង្វាន់ឆ្នាំ២០១៧
អ្នកចូលរួមក្នុងកម្មវិធីមហោស្រពជាតិលើកទី៥

អត្ថបទពីភាពយន្ត

-ជូ ដាវី ផលិតករភាពយន្តខ្មែរបារាំង ចាយតែប្រាក់រង្វាន់

-រកឃើញម្ចាស់ជយលាភីភាពយន្តឆ្នើម ក្នុងមហោស្រពភាពយន្តជាតិលើកទី៥ហើយ

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី