រឿងក្តី​ Apple ធ្លាក់​ដល់​ដៃ​តុលាការ ថ្នាក់​ដឹកនាំ​ ​Apple​ ជា​​ច្រើន​រូប​ ប្រឈម​ការ​ជាប់​គុក​

  • 2018-01-10 02:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជអាជ្ញា​ ​និង​ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​បារាំង​ ​បាន​បើក​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន​ ​Apple​ ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ​មាន​ចេតនា​ធ្វើ​ឲ្យ​ ​iPhone​ ​ម៉ូដែល​ចាស់​ៗ​ដំណើរការ​យឺត​ខុស​ប្រក្រតី។

ប្រសិន​ការស៊ើបអង្កេត​រក​ឃើញ​ថា​ ​Apple​ ​ពិត​ជា​មាន​ចេតនា​ធ្វើ​ឲ្យ​ ​iPhone​ ​ចាស់​ៗ​ដំណើរការ​យឺត​ក្រោយ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នោះ​ ​អ្នក​ដឹកនាំ​មួយ​ចំនួន​របស់​ក្រុមហ៊ុន​នេះ​ប្រឈម​នឹង​ការ​ជាប់​គុក​ ​ហើយ​ ​Apple​ ​នឹង​ខាត​មិន​តិច​ជាង​ ​៥%។

iOS​ ​ជំនាន់​ថ្មី​របស់​ ​Apple​ ​មិន​ត្រឹម​ធ្វើ​ឲ្យ​ ​iPhone​ ​ម៉ូដែល​មុន​ៗ​ដំណើរការ​យឺត​នោះ​ទេ​ ​ពោល​គឺ​ថ្ម​ក៏​ឆាប់​អស់​ ​ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លាស់ប្ដូរ​ថ្ម​ថ្មី។

ទាក់ទង​ករណី​ ​iPhone​ ​ម៉ូដែល​ចាស់​ដើរ​យឺត​ក្រោយ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​ ​Apple​ ​ក៏​ធ្លាប់​ប្រកាស​សុំទោស​ជា​សាធារណៈ​ ​ហើយ​បញ្ជាក់​ថា​នេះ​កំហុស​អចេតនា​ដែល​ពួក​គេ​មិន​ដឹក​ស្មាន​ថា​នឹង​កើត​មាន​នោះ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម