ប៉ូលិសអារ៉ាប៊ីសាអូឌីត ចាប់ខ្លួនអ្នកចូលរួមមង្គលការភេទដូចគ្នាទាំងអស់ ក្រោមហេតុផលមួយ (វីដេអូ)

  • 2018-01-10 04:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​អារ៉ាប៊ីសាអូឌីត​និយាយ​ថា ពួក​គេ​បាន​ចាប់​ខ្លួន​មនុស្ស​ទាំង​អស់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​មង្គល​ការ​ភេទ​ដូច​គ្នា​មួយ​នៅ​ក្នុង​ទី​ក្រុង Mecca។

ខ្សែ​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​សប្ដាហ៍​មុន បាន​បង្ហាញ​ពី​សកម្ម​ភាព​បុរស​ពីរ​នាក់ ដើរ​ទន្ទឹម​គ្នា​ និង​មាន​ការ​លេង​ភ្លេង​ក្នុង​ពិធី​មង្គល​ការ​ភេទ​ដូច​គ្នា​របស់​ពួក​គេ។ ក្រោយ​មក​ក៏​ត្រូវ​បាន​បុរស​ម្នាក់​ដែល​ចូល​រួម​ពិធី​នោះ​ដែរ បាន​រាយការណ៍​មក​កាន់​ប៉ូលិស​អំពី​ព្រឹត្តិការណ៍​​ដែល​បាន​កើត​ឡើង​។

ភ្នាក់​ងារ​ប៉ូលិស​ទីក្រុង Mecca បានៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ ដែល​បាន​បង្ហោះ​នៅ​លើ Twitter បាន​​ពន្យល់​ថា "បុរស​ម្នាក់​នេះ បាន​និយាយ​ថា មនុស្ស​គ្រប់​គ្នា​ដែល​ចូលរួម​ពិធី​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​បុរស​វ័យ​ក្មេង​ពីរ បី​នាក់​បាន​ចូល​មក​ក្នុង​កន្លែង​នោះ ហើយ​បាន​ព្យាយាម​ធ្វើ​ពិធី "អាពាហ៍ពិពាហ៍​ស្រលាញ់​ភេទដូចគ្នា"។

មក​ទល់​នឹង​ពេល​នេះ មនុស្ស​ទាំង​អស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពិធី​នេះ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​ចាប់​ខ្លួន ហើយ​សំណុំ​រឿង​របស់​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្រះ​រាជអាជ្ញា​។

គួរ​ឲ្យ​ដឹង​ថា នៅ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ គឺ​ជា​អំពើ​ខុស​ច្បាប់ និង​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ទោស​ធ្ងន់​ធ្ងរ ឬ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​ការ​វាយ​រហូត​ដល់​ស្លាប់​ផង​ដែរ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី