ច្បាស់​ហើយ លីគ​កំពូល​រដូវ​កាល​​ក្រោយ​មាន​ ១២ ក្រុម​ដដែល

  • 2018-01-10 07:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​​កម្ពុជា នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៨ ដោយ​មាន​ក្រុម​នៅ ១២ ដដែល ខណៈ​ក្រុម​ដែល​ធ្លាក់​ចេញ​គឺ គីរីវង់​សុខ​សែន​ជ័យ និង​ស៊ីម៉ាក់។

​តាម​ប្រភព​ច្បាស់​ការ​ពី​សហព័ន្ធ​ឲ្យ​ដឹង​ថា ក្រុម​ដែល​​ធ្លាក់​ចេញ​គឺ​ធ្លាក់​ចេញ​ដដែល​មិន​មាន​ការ​ប្រែប្រួល​ឡើយ ពោល​គឺ​គីរីវង់​ត្រូវ​ធ្លាក់​ចេញ​ជា​មួយ ស៊ីម៉ាក់ ស្រប​​ពេល​សូល​ទីឡូ​អង្គរ និង​វិសាខា ជា​ក្រុម​ឡើង​មក​ជំនួស។

​សម្រាប់​ក្រុម​ទាំង១២ បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ, ណាហ្គាវើល, ភ្នំពេញក្រោន, អង្គរ Tiger , អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) , វេស្ទើនភ្នំពេញ, អគ្គិសនីកម្ពុជា, អាស៊ី​អឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ និង វិសាខា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី