ហួសចិត្ត! ភ្លើងឆេះផ្ទះស្ទើរហ្មត់ បែរជានាំគ្នាឈរថត Selfie យ៉ាងរំភើយ (មានវីដេអូ)

  • 2018-01-11 03:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ រស់​នៅ​ទីក្រុង Guilin ខេត្ត Guangxi ប្រទេស​​ចិន ត្រូវ​បាន​ល្បី​នៅ​លើ​គេហទំព័រ Weibo ដោយ​សារ​តែ​រូប​ថត Selfie ដ៏​សប្បាយ​រីក​រាយ​ក្រោយ​ពេល​ភ្លើង​ឆេះ​ផ្ទះ​របស់​ពួក​គេ​ស្ទើរ​ហ្មត់។

យោង​តាម​កាសែត Shanghaiist ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​ឆាប​ឆេះ​ឡើង​ដោយសារ ម៉ាស៊ីន​សម្ងួត​ខោ​អាវ​របស់​ពួក​គេ​បាន​ផ្ទុះ។ ប៉ុន្តែ​សំណាង​ល្អ ពួក​គេ​ត្រូវ​បាន​អ្នក​ជិត​ខាង​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ មក​ជួយ​ពន្លត់​ទាន់​ពេល​វេលា។

ក្រោយ​ពី​មាន​អារម្មណ៍​ធូរ​ស្រាល​ ដោយ​សារ​ផ្ទះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​ឆេះ​ហ្មត់​នោះ គូ​ស្នេហ៍​ទាំង​ពីរ​នាក់​ បាន​នាំ​គ្នា​ថត​រូប Selfie នៅ​ពី​មុខ​ជញ្ជាំង​ដែល​រោល​ទៅ​ដោយ​ផ្សែង​ខ្មៅ ជាមួយ​សំលៀក​បំពាក់ ​និង​មុខ​របស់​ពួក​គេ​ប្រឡាក់​សុទ្ធ​តែ​ផេះ។

ពួក​គេ​បាន​បង្ហោះ​រូប​ថត​ទាំង​នោះ ទៅលើ​គេហទំព័រ Weibo ក្នុង​គោល​បំណង​ឲ្យ​អ្នក​ដទៃ​ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​ដើម្បី​រំលឹក​ដល់​ពួក​គេ​ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គីភ័យ​នា​រដូវ​រងា​នេះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី