លេង​​ AFC Cup បឹង​កេត​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​លីគ​​កំពុង​ចរចា​ទីលាន​ខេត្ត

  • 2018-01-11 07:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បឹង​កេត​អង្គរ នឹង​ប្រើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ សម្រាប់​ការ​ប្រកួត AFC Cup 2018 ស្រប​ពេល​ការ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា កំពុង​ចរចា​ទីលាន​នៅ​ខេត្ត​​ ដើម្បី​ត្រៀម​​ធ្វើ​ម្ចាស់​ផ្ទះ​លេង​លីគ​២០១៨។

បឹង​កេត​ពេល​លើក​ពាន​លីគ​កំពូល​

លោក​ បែ មករា អ្នក​ចាត់​ការ​បឹង​កេត បាន​ឲ្យ​ដឹង​ថា ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​សេចក្ដី​សម្រេច​ថា ក្លឹប​ក្នុង​លីគ​កំពូល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ដើម្បី​ធ្វើ​ម្ចាស់​ផ្ទះ​ឡើយ។ ​ជា​មួយ​គ្នា​នោះ​បឹង​កេត​ត្រូវ​​មាន​ភារកិច្ច​ប្រកួត AFC Cup​ 2018 ស្រប​ពេល​ដែល​ក្លឹប​នេះ​មិន​ទាន់​មាន​ទីលាន​ផ្ទាល់​ខ្លួន​នៅ​ឡើយ។ លោក​​បាន​បញ្ជាក់​ថា ​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​នេះ​ក្លឹប​របស់​លោក​នៅ​តែ​ប្រើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដដែល។

​ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​វិញ​ទីលាន​ដែល​បឹង​កេត​កំពុង​ស្វែង​រក​គឺ​នៅ​ខេត្ត​ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ច្បាស់​ថា នៅ​ទីតាំង​ណា​នៅ​ឡើយ ហើយ​ពេល​វេលា​ក៏​មិន​បាន​ប្រាប់​ដូច​គ្នា។ ការ​ប្រកួត​ AFC Cup 2018 ​បឹង​កេត​ស្ថិត​នៅ​ពូល F ដែល​មាន​ក្រុម Ceres–Negros, Shan Unitedនិង Home United ។

លោក បែ មករា

បើ​គិត​មក​ដល់​ពេល​នេះ​ក្លឹប​ដែល​មិនទាន់​មាន​ទីលាន​ផ្ទាល់​ខ្លួន​មាន​ចំនួន ៣ គឺ​បឹង​កេត ណាហ្គាវើល និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្រប​ពេល​ក្លឹប ៩ ផ្សេង​ទៀត​ខ្លះ​មាន​រួច​រាល់​ និង​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​សាង​សង់៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​