តារា​ក្មេង​ស្រី​វ័យ​៧ឆ្នាំ​ម្នាក់​លេចធ្លោ​ខ្លាំងក្នុង​កម្មវិធី "Critics' Choice Awards”

  • 2018-01-13 09:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​៧​ឆ្នាំ​ឈ្មោះ Brooklyn Prince សម្ដែង​ក្នុង​រឿង "The Florida Project” បាន​ក្លាយ​ជា​តារា​វ័យ​ក្មេង​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​ក្នុង​កម្មវិធី "Critic's Choice Award” ដោយ​បាន​ជួប​ជាមួយ​តារា​វ័យ​ក្មេង​ល្បី​ម្នាក់​ទៀត​គឺ Jacob Tremblay ដែល​សម្ដែង​ក្នុង​រឿង "The Room”។

ទិដ្ឋភាព​ពេល​នាង​ឈ្នះ​ពាន៖

នៅ​កម្មវិធី​ប្រគល់​ពាន​នោះ Prince បាន​ឈ្នះ​ពាន​ជា​តារា​វ័យ​ក្មេង​ល្អ​បំផុតពី​ក្នុង​រឿង "The Florida Project" សម្ដែង​ជាមួយ​តារា​សម្ដែង William Dafoe។ នាង​បាន​ឡើង​ឆាក​ដើម្បី​ទទួល​រង្វាន់​នេះ​ទាំង​រំភើប និង​ទឹក​ភ្នែក​រលីងរលោង។ Prince បាន​ថ្លែង​ខណៈ​នាង​ឈ្នះ​ពាន​ថា៖​ "វ៉ាវ នេះ​គឺ​ជា​កិត្តយស​បំផុត​សម្រាប់​ខ្ញុំ ហើយ​អ្នក​ទាំង​អស់​គ្នា​ដែល​មិន​បាន​ឈ្នះ​ពាន​នេះ​ អ្នក​សុទ្ធ​តែ​ពូកែ​ទាំង​អស់។ យើង​គួរ​តែ​ទៅ​ញ៉ាំ​ការ៉េម​ជាមួយ​គ្នា​បន្ទាប់​ពី​កម្មវិធី​នេះ។"

នៅ​ពេល​នោះ​ដែរ​នាង​បាន​ជួប​ជាមួយ​តារា​ល្បីៗ​ជា​ច្រើន​រូប ដូច​ជា Angelina Jolie ជាដើម៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ