ភ្ញាក់ផ្អើល​ជា​ថ្មី! Sandara Park ធ្លោយ​មាត់ ​រំលឹក​ពី​​​គូស្នេហ៍​ចាស់ៗ

  • 2018-01-14 04:42:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វគ្គ​ថ្មី​នៃ​កម្មវិធី​ Livin' the Double Life ស្រី​ស្អាត​ Sandara Park បាន​ទម្លាយ​រឿង​រ៉ាវ​មួយ​ចំនួន ទាក់​ទង​នឹង​ជីវិត​ស្នេហា​របស់​របស់​នាង​កាល​ពី​អតីត​កាល​។​

ខណៈ​​​ CL កំពុង​រៀប​រាប់​ពី​មូលហេតុ​ដែល​​នាង​ចូលចិត្ត​ប្រើប្រាស់​ភាសា​អង់គ្លេស​ជាង​កូរ៉េ។ ពិធីករ Se Yoon ក៏​សំណួរ​ Sandara ថា តើ​នាង​ចូល​ចិត្ត​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស​ដូច CL ដែរ​ទេ?

Sandara ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​ហ្វីលីពីន​ឆ្លើយ​ថា ភាសា​​ដែល​នាង​ចូល​ចិត្ត​ប្រើ​ប្រាស់​ជាង​គេ​ភាសា​​ហ្វីលីពីន​។ នាង​បន្ត​ពន្យល់​ថា៖ "នេះ​ដោយ​សារ​តែ​ខ្ញុំ​មាន​បទពិសោធន៍​ប្រើប្រាស់​ភាសា​នេះ​ជា​មួយ​មនុស្ស​ជា​ច្រើន​​ ដូច​ជា​ការ​ទាក់ទង​ស្នេហា ឬ​ឈ្លោះ​គ្នា​ជា​មួយ​គេ​ជា​ដើម។ ខ្ញុំ​មិន​ដែល​ទាក់ទង​ជា​បុរស​ជន​ជាតិ​កូរ៉េ​ពី​មុន​មក​ទេ​ ដូច្នេះ​​ខ្ញុំ​មិន​សូវ​ថ្នឹក​នឹង​ភាសា​នេះ​ឡើយ។

​​​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល Sandara Park និយាយ​លក្ខណៈ​មុខស្មើ​ ទាក់​ទង​នឹង​រឿង​រ៉ាវ​ស្នេហា​របស់​នាង ដោយ​​កាល​ពី​លើក​មុន​នាង​​ធ្លាប់​​​បង្ហើប​​​ម្ដង​ហើយ ពី​បទពិសោធន៍​បែក​បាក់​​ស្នេហា​ដ៏​គ្រាំគ្រា​ ជា​មួយ​គូ​ស្នេហ៍​ដំបូង​របស់​នាង​ប៉ុណ្ណោះ៕

ទស្សនា​វគ្គ​ថ្មី នៃ​កម្មវិធី​​ទាំង​ស្រុង​៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខណា