មកដឹងចំនួនលុយអ្នកត្រូវសន្សំ បើមិនចង់មានបញ្ហារឿងលុយកាក់ ក្រោយចូលនិវត្តន៍

  • 2018-01-16 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​អ្នក​ទើប​តែ​ចាប់​ផ្ដើម​អាជីព ឬ​ចូលនិវត្តន៍​នោះ​ទេ អ្នក​អាច​នឹង​គិត​អំពី​អនាគត​នៃ​ហិរញ្ញវត្ថុ​របស់​អ្នក។ប៉ុន្តែ មាន​រឿង​តូច​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ឥឡូវ​នេះ ដើម្បី​ធានា​ថា​អ្នក​នឹង​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី​រឿង​លុយ​កាក់​ម្តង​ទៀត​នោះ​ទេ។

លោក Bob Stark នាយក​ពាណិជ្ជកម្ម​នៃ​ក្រុម​អ្នក​ជំនាញ​ប្រឹក្សា​យោបល់​ផ្នែក​ប្រាក់​ចូល​និវត្តន៍ Portafina បាន​និយាយ​ថា គន្លឹះ​ក្នុង​ការ​មាន​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ ក្រោយ​ចូល​និវត្តន៍ គឺ​ស្ថិត​នៅ​លើ​ការ​សន្សំ​ប្រាក់​តូចៗ​ជា​រៀង​រាល់​ថ្ងៃ។

ជា​ការ​ពិត​ណាស់ លោក Bob បាន​ណែនាំ​ឲ្យ​អ្នក​សន្សំ​លុយចំនួន ១០ ផោន (១៣ ដុល្លារ) ក្នុង​មួយ​ថ្ងៃ ដែល​មាន​ន័យ​ថា​ អ្នក​នឹង​អាច​រីករាយ​ជាមួយ​ការ​ចូលនិវត្តន៍​របស់​អ្នក ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ពី​រឿង​លុយ​កាក់។

ការ​ចាប់​ផ្ដើម​សន្សំ​ពី​ឥឡូវ​នេះ​ទៅ គឺ​មិន​ទាន់​យឺត​ពេល​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​អ្នក​រង់​ចាំ​រហូត​ដល់​អ្នក​មាន​អាយុ ៣០ ឆ្នាំ នោះ​អ្នក​នឹង​ត្រូវ​ការ​បង្កើន​ការ​សន្សំ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដល់ ៣០ ផោន។

ទោះ​បី​ជា ចំនួន​ទឹក​ប្រាក់​ដែល​អ្នក​សន្សំ គឺ​អាស្រ័យ​ទៅ​លើ​​​អ្វី​ដែល​អ្នក​អាច​លៃ​លក​បាន​ក៏​ដោយ ប៉ុន្តែ​តាម​វិធីសាស្ត្រ​នេះ​លោក Stark និយាយ​ថា វា​ជា​ការ​ល្អ​បំផុត​ក្នុង​ចាប់​ផ្តើម​សន្សំ​ពី​វ័យ​ក្មេង​៕

ចុចអាន ៖

-ការពិតនៅពីក្រោយ រឿងរ៉ាវអាថ៌កំបាំងទាំង ៧ យ៉ាង ដឹងហើយហួសចិត្ត!

-ចង់ដឹងអត់ ប្រទេសណាមានតម្លៃលិខិតឆ្លងដែន ថ្លៃជាងគេបំផុតលើលោក?

-បែកធ្លាយ ទីតាំងលាក់មកុដរាជវង្សអង់គ្លេសពីពួក Nazi អំឡុងសង្គ្រាមលោកលើកទី ២

ប្រភព៖ Independent   ប្រែ​សម្រួល៖ រ័ត្ន