“12 Strong” បង្ហាញ​ខ្លួន​លើ Box Office ខណៈ "Jumanji” នៅ​តែ​គ្រង​តំណែង​កំពូល​

  • 2018-01-23 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​បែប​សង្គ្រាម​បាញ់​ប្រហារ "12 Strong” ទើប​តែ​បង្ហាញ​ខ្លួន​លើ​តារាង​កំពូល​ភាពយន្ត​ទាំង​១០ ប៉ុន្តែ​មិន​អាច​បំបាក់ "Jumanji” ដែល​នៅ​តែ​រក្សា​តំណែង​លេខ​១​ដដែល។

សម្រាប់​ចុង​សប្ដាហ៍​ទី ៥ នេះ​ "Jumanji: Welcome to the Jungle” រក​ចំណូល​បាន​ ១៩,៥​លាន​ដុល្លារ ធ្វើ​ឲ្យ​ចំណូល​សរុប​ទទួល​បាន ៣១៦,៥​លាន​ដុល្លារ។ ស្ថិត​នៅ​ក្នុង​កម្រិត​នេះ "Jumaji” អាច​ជាប់​លេខ​ជា​ភាពយន្ត​១​ក្នុង​ចំណោម​ភាពយន្ត​ទាំង​៥ រក​ចំណូល​បាន​ច្រើន​ជាង​គេ​ចំពោះ Box Office ឆ្នាំ ២០១៧។

ភាពយន្ត​ "12 Strong” ជា​ភាពយន្ត​បាញ់​ប្រហារ​លក្ខណៈ​ដក​ស្រង់​ពី​ហេតុការណ៍​ពិត រក​ចំណូល​បាន ១៥,៨​លាន​ដុល្លារ​ក្នុង​រយៈ​ពេល ៣​ ថ្ងៃ​ដំបូង។ រឿង​នេះ​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ល្បីៗ​ ដូច​ជា Chris Hemsworth និង Michael Shannon។ ទោះ​បី​ជា​រក​ចំណូល​បាន​មិន​ច្រើន​ប៉ុន្មាន​ ប៉ុន្តែ​ដើម​ទុន​សម្រាប់​ផលិត​ភាពយន្ត​នេះ​គឺ​គ្រាន់​តែ ៣៥​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។ ប្រសិន​ជា​ភាពយន្ត​នេះ​ ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង និង​ធ្វើ​បាន​ល្អ​នៅ​រោង​កុន​ទូទាំង​ពិភពលោក​នោះ គេ​អាច​រក​ប្រាក់​ចំណេញ​បាន។

បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០​ប្រចាំ​សប្ដាហ៍៖

១០. "Forever My Girl" ប្រាក់​ចំណូល ៤,២​លាន​ដុល្លារ

៩. "Insidious: The Last Key" ប្រាក់​ចំណូល ៥,៩​លាន​ដុល្លារ

៨. "Star Wars: The Last Jedi" ប្រាក់​ចំណូល ៦,៦​លាន​ដុល្លារ

៧. "The Commuter" ប្រាក់​ចំណូល ៦,៦​លាន​ដុល្លារ

៦. "Paddington 2" ប្រាក់​ចំណូល ៨​លាន​ដុល្លារ

៥. "The Greatest Showman" ប្រាក់​ចំណូល ១០,៦​លាន​ដុល្លារ

៤. "The Post" ប្រាក់​ចំណូល ១១,៧​លាន​ដុល្លារ

៣. "Den of Thieves" ប្រាក់​ចំណូល ១៥,២​លាន​ដុល្លារ

២. "12 Strong" ប្រាក់​ចំណូល ១៥,៨​លាន​ដុល្លារ

១. "Jumanji: Welcome to the Jungle" ប្រាក់​ចំណូល ១៩,៥​លាន​ដុល្លារ

បណ្ដា Trailers ភាពយន្ត​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី