លទ្ធផល​​ផ្លូវ​ការ តួ​រឿង "Wonder Woman” ជា​តារា​ស្រី​ហូលីវូដ​រក​ចំណូល​ឲ្យ​ភាពយន្ត​​ច្រើន​ជាង​គេ​ឆ្នាំ​ ២០១៧

  • 2018-01-23 09:47:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សញ្ជាតិ​អ៊ីស្រាអែល​ Gal Gadot បាន​ក្លាយ​ជា​តារា​ស្រី​រក​ចំណូល​ឲ្យ Box Office បាន​ច្រើនជាង​គេ​បង្អស់​ប្រចាំ​ឆ្នាំ​គឺ​ដល់​ទៅ ១,៤​ប៊ីលាន​ដុល្លារ​​ បើ​តាម​ទស្សនាវដ្ដី​ Forbes។ នេះ​​បញ្ជាក់​ថា​ នាងសម្ដែង​ជា​តួអង្គ "Wonder Woman” ២​ដង​ក្នុង​មួយ​ឆ្នាំ​មាន​អ្វី​មិន​ល្អ?

តារា​សម្ដែង Gal Gadot

សារព័ត៌មាន​ Forbes ដដែល​នេះ​បាន​រាយការណ៍​ដូច្នេះ​ថា Gal មិន​ត្រឹម​ជា​កំពូល​តារា​ស្រី​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នោះ​ទេ នាង​ក៏​ជា​តារា​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​ ៣ ចំពោះ​តារា​ហូលីវូដ​ទាំង​ពីរ​ភេទ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ពី​ភាពយន្ត​ប្រចាំ​ឆ្នាំ​ផង​ដែរ។ ចំណាត់​ថ្នាក់​នោះ​បាន​បង្ហាញ​តារា​សម្ដែង Vin Diesel ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ដោយ​​ចូល​រួម​សម្ដែង​នៅ​ក្នុង​រឿង "XxX: The Return of Xander Cage” និង "The Fate of the Furious” ធ្វើ​ឲ្យ​លោក Dwayne “The Rock” Johnson ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២។

ភាពយន្ត "Wonder Woman” ដំបូង​ឡើយ​គឺ​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លេខ​២​ប្រចាំ​ឆ្នាំ ប៉ុន្តែ​ត្រូវ​ធ្លាក់​មក​ដល់​លេខ​៣ បន្ទាប់​ពី "Star Wars: The Last Jedi” បាន​បញ្ចេញ។ រឿង "Wonder Woman” នេះ​ក្លាយ​ជា​រឿង​ប្រភេទ​ Super-Heroes របស់​ DC Entertainment ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ ព្រម​ទាំង​ចូល​រួម​ដឹក​នាំ​សម្ដែង​ដោយ​អ្នក​ដឹក​នាំ​រឿង​ភេទ​ស្រី​ អ្នក​ស្រី Patty Jenkins ផង​ដែរ។

ប្រាក់​ចំណូល​ខ្លះ​ៗ​ ពី "Justice League” ទើប​អាច​ឲ្យ​ Gal ក្លាយ​ខ្លួន​ជា​តារា​ស្រី​ រក​ចំណូល​ឲ្យ​ Box Office ច្រើន​បំផុត​ប្រចាំ​ឆ្នាំ៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ