ឃើញ​ឈុត​​ក្រៅ​ឆាករឿង​ "Wonder Woman” ពិត​ជា​កំប្លែង​ខ្លាំង!

  • 2017-09-13 09:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gal Gadot ជា​តារា​សម្ដែង​​តួ​អង្គ Wonder Woman បាន​បង្ហោះ​វីដេអូ​កំប្លែង​បង្ហាញ​ឈុត​ឆាក​ថត​ខុស​នៅ​ក្នុង​រឿង​នេះ​ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ជា​ខ្លាំង។

ថ្មីៗ​នេះ​តារា​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ឈុត​ខុស​ៗ​ខ្លះ​ទៅ​លើ​បណ្ដាញ​សង្គម​ Instagram ខ្លួន​ មុន​នឹង​រឿង​នេះ​ចាប់​ដាក់​លក់​ជា​ DVD។ បើ​មើល​ទៅ​វីដេអូ​ទាំង​នេះ​តារា​សម្ដែង Chirs Pine ដែល​ជា​ដៃ​គូ​សម្ដែង​របស់​នាង​នោះ​ពិត​ជា​ដាក់​ងារ​ឲ្យ​នាង​បាន​ត្រូវ​មែន។

ខណៈ​ពេល​សម្ដែង​រឿង​នេះ​ Chris បាន​ដាក់​ងារ Gal Gadot ថា​ជា giggle Gadot មាន​ន័យ​ថា​នាង​ពូកែ​សើច​ខ្លាំង។ Gal ក៏​បាន​ឆ្លើយ​តប​វិញ​ថា៖ "ខ្ញុំ​ចូល​ចិត្ត​សើច​ ហើយ​ខ្ញុំ​ពេញ​ចិត្ត​គ្រប់​ពេល​ ពេល​យើង​កំពុង​ថត​រឿង​និយាយ​ពី​ព្រះ​នាង​ម្ចាស់​ Amazone នេះ"។

Gadot នឹង​ត្រលប់​មក​វិញ​ខែ​វិច្ឆិកា​នេះ​ក្នុង​រឿង "Justice League” និង​ក៏​ត្រលប់​មក​វិញ​សម្រាប់​រឿង​"Wonder Woman” វគ្គ​ថ្មី​ផង​ដែរ​ ដែល​ទើប​តែ​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​នេះ​។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​អ្នក​ដឹក​នាំ​រឿង "Wonder Woman” អ្នក​ស្រី Patty Jekins ក៏​ប្រកាស​ថា​នឹង​ដឹក​នាំ​រឿង​វគ្គ​ថ្មី​នេះ​ផង​ដែរ​ក្នុង​តម្លៃ​ខ្លួន​ ៨លាន​ដុល្លារ៕

មក​ទស្សនា​ឈុត​ឆាក​ខុសៗ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ៖

អាន​អត្ថបទ៖

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ធារ៉ូ