អូស្ការប្រកាសបេក្ខភាពដណ្ដើមពានឆ្នាំ ២០១៨ ជាផ្លូវការ
- 2018-01-24 06:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ការប្រកាសបេក្ខភាពដណ្ដើមពានឆ្នាំ ២០១៨ ជាផ្លូវការ
ចន្លោះមិនឃើញ
បន្ទាប់ពីឆ្នាំ ២០១៧ បានកន្លងផុតទៅ ផលិតករជាច្រើនរូបនៅហូលីវូដនិងទូទាំងពិភពលោក បានផលិតភាពយន្តជាច្រើន។ ក្នុងចំណោមភាពយន្តទាំងនោះ ខ្លះសុទ្ធតែមានគុណភាពនិងសាច់រឿងបង្ហាញអត្ថន័យយ៉ាងល្អ និងគួរឲ្យស្ងើចសរសើរ ដែលជាដើមហេតុនាំឲ្យមនុស្សគ្រប់គ្នាស្រលាញ់វិស័យភាពយន្តនេះ។
ជាក់ស្ដែងផលិតករលោក Guillermo del Toro បានផលិតរឿង “The Shape of Water” ជារឿងបែបវិទ្យាសាស្រ្តនិងមនោសញ្ជេតនា ដោយតម្រូវឲ្យតួអង្គស្រីជាមនុស្ស លង់ស្នេហ៍ជាមួយមនុស្សមច្ឆា។ ភាពយន្តទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់អ្នកវិភាគរឿង ព្រមទាំងទទួលបានឈ្មោះដណ្ដើមពានដល់ទៅ ១៣ពានឯណោះ។
ចំណែកឯភាពយន្តឯទៀតដែលទទួលបានឈ្មោះដណ្ដើមពានដែរនោះ គឺមានដូចជា “Call me by Your Name” និង “Blade Runner” ជាដើម។
នេះជាបណ្ដាបេក្ខភាពដណ្ដើមពានទាំងអស់ (Nominees)៖
ភាពយន្តល្អបំផុត៖
តារាសម្ដែងប្រុសផ្នែកតួឯកល្អបំផុត៖
តារាសម្ដែងស្រីផ្នែកតួឯកល្អបំផុត៖
តារាសម្ដែងប្រុសផ្នែកតួរងល្អបំផុត៖
តារាសម្ដែងស្រីផ្នែកតួរងល្អបំផុត៖
អ្នកដឹកនាំរឿងល្អបំផុត៖
ចំពោះ Nomination ទាំងអស់លោកអ្នកអាចមើលបានតាមរយៈតំណរនេះ
កម្មវិធីប្រគល់ពាននេះនឹងធ្វើឡើងនៅថ្ងៃទី ៤ខែមិនា ដោយមានលោក Jimmy Kimmel ជាពិធីករ៕
អានអត្ថបទ៖
12 Strong បង្ហាញខ្លួនលើ Box Office ខណៈ Jumanji នៅតែគ្រងតំណែងកំពូល
Downsizing ភាពយន្តប្លែកបំផុតដើមឆ្នាំ ២០១៨ មិនគួររំលង
ភាពយន្ត Star Wars វគ្គចុងក្រោយបរាជ័យខ្លាំងនៅ Box Office ប្រទេសចិន