បុរស​ញៀន​នឹង​កែសម្ផស្ស បង្ហាញ​កំណាត់​ឆ្អឹង​ជំនីរ​ដែល​កាត់​ចោល​តាម​ទូរទស្សន៍

  • 2018-01-25 02:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កម្មវិធី​ទូរទស្សន៍ Human Ken Doll បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ភ្ញាក់​ផ្អើល​ ដោយ​សារ​​យក​កំណាត់​ឆ្អឹង​ជំនីរ​ដែល​លោក​បាន​វះ​កាត់​ចោល​ដាក់​ក្នុង​ក្រឡ​​មួយ​មក​​បង្ហាញ​ក្នុង​កម្មវិធី​ទូរទស្សន៍។

តារា​ដែល​ចូល​ចិត្ត​ការ​វះ​កាត់​រូប​នេះ បាន​ទៅ​ជួប​លោក​វេជ្ជបណ្ឌិត Michael K Obeng ក្នុង​ទី​ក្រុង​  Beverly Hills  ដើម្បី​កាត់​ឆ្អឹង​ជំនីរ​លោក​ចំនួន ៤​កង់​ចោល។ ​អំឡុង​ពេល​មាន​វត្តមាន​​ក្នុង​កម្មវិធី​ទូរទស្សន៍  ITV កាល​ពី​ថ្ងៃ​ទី​២៣ កន្លង​ទៅ​នេះ លោក​បាន​បញ្ជាក់​ថា តាម​ពិត​លោក​ចង់​កាត់​ឆ្អឹង​ជំនីរ ៦​កង់​ចោល ប៉ុន្តែ​គ្មាន​គ្រូពេទ្យ​ណា​អាច​ធ្វើ​បាន។

តារា​ដែល​ឥឡូវ​មាន​ទំហំ​ចង្កេះ​ត្រឹម ​តែ​១៩..៦០ សង់ទីម៉ែត្រ​នេះ បាន​និយាយ​ថា៖ "ខ្ញុំ​បាន​ទៅ​ជួប​គ្រូពេទ្យ​៣​នាក់​ផ្សេង​គ្នា។ ២​នាក់​នៅ​អឺរ៉ុប និង​ម្នាក់​ទៀត​នៅ​​ក្នុង​សហរដ្ឋអាមេរិក​។ ពួក​គេ​និយាយ​ថា​ខ្ញុំ​អាច​វះ​កាត់​ចោល​បាន​តែ​៤​កង់​ទេ។ ដូច្នេះ​ហើយ​ខ្ញុំ​បាន​ជ្រើសរើស​គ្រូពេទ្យ​ដ៏​ល្អ​បំផុត​សម្រាប់​ធ្វើ​វា។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់"។

ខណៈ​ Human Ken Doll ​កំពុង​ជជែក​លេង​ជាមួយ​ពិធីករ Holly Willoughby និងPhillip Schofield ឆ្អឹង​ជំនីរ​របស់​តារា​ទូរទស្សន៍​រូប​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ក្រឡ​ខាង​ក្រោយ​ពួក​គេ។

ចំពោះ​មូលហេតុ​ដែល​លោក​បាន​សម្រេច​ចិត្ត​កាត់​ឆ្អឹង​ជំនីរ​ចោល​នេះ លោក​បាន​ពន្យល់​ប្រាប់​ថា​ដោយ​សារ​តែ​លោក​ចង់​ស្លៀក​សម្លៀកបំពាក់​មើល​ទៅ​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន៕

ប្រភព៖ Mirror   ប្រែសម្រួល៖ អន សុភក្ត្រា