ជប៉ុនកំពុងធ្លាក់ព្រិលខ្លាំង តែអ្នកស្រុកនាំគ្នាធ្វើរឿងមួយ គួរឲ្យភ្ញាក់ផ្អើល

  • 2018-01-25 08:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ ទីក្រុង​តូក្យូ​របស់​ប្រទេស​ជប៉ុន បាន​ទទួលរង​ការ​ធ្លាក់ព្រិល​ខ្លាំង​បំផុត ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ បង្ក​ឲ្យ​មាន​ការ​ចលាចល នៅ​ទូទាំង​ទីក្រុង។ រថយន្ត​ជាច្រើន​គ្រឿង​បាន​ជាប់​គាំង និង​ត្រូវ​គេ​ទុក​ចោល​នៅ​លើ​ផ្លូវ , រថភ្លើង​ឈប់​ដំណើរការ ហើយ​មនុស្ស​ជាច្រើន​ត្រូវ​ជាប់​គាំង​នៅ​ព្រលាន​យន្តហោះ ដោយ​សារ​ជើង​ហោះហើរ​អន្តរជាតិ ចំនួន ២៥០ ត្រូវ​បាន​លុបចោល។

អ្នកស្រុក Yukimura ម្នាក់​បាន​និយាយ​ថា "ទីក្រុង​តូក្យូ​ខាន​ធ្លាក់​ព្រិល​បែប​នេះ ៤ ឆ្នាំ​ហើយ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ចំពោះ​ស្ថានភាព​បែប​នេះ? ច្បាស់​ណាស់ គឺ​ពូន​ព្រិល​ធ្វើ​មនុស្ស​ទឹកកក! ប៉ុន្តែ​មុន​ពេល​ដែល​អ្នក​ធ្វើ​វា សូម​ចងចាំ​ថា ទី​នេះ​គឺ​ជា​ប្រទេស​ជប៉ុន»។

ជា​ការ​ពិត​ណាស់ ដោយសារតែ​វា​ជា​ប្រទេស​ជប៉ុន ដូច្នេះ​ប្រជាជន​មិន​បាន​ពូន​ព្រិល​ធ្វើ​មនុស្ស​ទឹកកក ដូច​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​ឡើយ ប៉ុន្តែ​វា​រឹតតែ​ភ្ញាក់ផ្អើល ផ្ទុយ​ទៅ​វិញ​ពួកគេ​នាំ​គ្នា​ពូន​ព្រិល​ធ្វើ​ជា​រូប​តុក្កតា និង​តួ​អង្គ​នៅ​ក្នុង​វីដេអូ​ហ្គេម​ប្លែកៗ​ជា​ច្រើន៕

ចង់​ដឹង​ថា ទិដ្ឋភាព​នោះ​យ៉ាង​ណា​ខ្លះ ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង