អស់សំណើច! អ្នកកាត់តទស្សនាវដ្ដី Vanity Fair ខុសបច្ចេកទេសឃើញដៃ៣ជើង៣
- 2018-01-26 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់សំណើច! អ្នកកាត់តទស្សនាវដ្ដី Vanity Fair ខុសបច្ចេកទេសឃើញដៃ៣ជើង៣
ចន្លោះមិនឃើញ
រូបថតក្របទស្សនាវដ្ដី Vanity Fair ដែលមានចូលរួមដោយតារាល្បីៗជាច្រើនរូបដូចជា Oprah Winfrey និង Tom Hank ជាដើម គេសង្កេតឃើញថាអ្នកកាត់តរូបភាពនេះមានកំហុសបច្ចេកទេសមួយ បណ្ដាលឲ្យ Oprah Winfrey ឃើញមានដៃដល់ទៅ៣។
សម្រាប់ក្របច្បាប់ទី២៤ នៃ "Hollywood” ប្រចាំឆ្នាំ តារាល្បីៗជាច្រើនរូបដូចជា Oprah, Nicole Kidman, Robert De Niro, Nicole Kidman និង Reese Witherspoon ជាដើម ដែលថតរូបដោយអ្នកជំនាញ Annie Leibovitz។ ទោះបីជារូបភាពនោះពិតជាល្អយ៉ាងណាក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញថាមានកំហុសបច្ចេកទេសខ្លះៗ គួរឲ្យអស់សំណើចពេលយកទៅផ្សព្វផ្សាយ ដោយមិនបានពិនិត្យឲ្យដិតដល់។
នៅក្នុងរូបថតមួយ គេសង្កេតឃើញ Oprah មានដៃដល់ទៅបី គឺដាក់នៅចង្កេះតារាសម្ដែង Reese Witherspoon ប៉ុន្តែនៅតែមានដៃពីរទៀតច្រត់ចង្កេះនិងដាក់លើភ្លៅនាងទៅវិញ។ ចំពោះរូបមួយទៀត គេសង្កេតឃើញ តារាសម្ដែង Resse Witherspoon មានជើងដល់ទៅ៣ ឯណោះ។
កំហុសនេះបានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជាច្រើននាក់បង្ហោះសារគួរឲ្យអស់សំណើចជាច្រើន សូម្បីតែសាមីខ្លួនតែម្ដងក៏បង្ហោះសារគួរឲ្យអស់សំណើចដូចគ្នា។
តារាសម្ដែង Reese Witherspoon បាននិយាយថា៖ "ប្រាកដជាអ្នកទាំងអស់គ្នាដឹងហើយថា ខ្ញុំមានជើង៣។ ខ្ញុំសង្ឃឹមថាអ្នកនៅតែអាចទទួលយកខ្ញុំជាមនុស្សចម្លែកបែបនេះបាន។ (ហើយខ្ញុំនឹងមិនសុំទោសទេចំពោះឱកាសដែលបានឱប Oprah នោះ ប្រសិនជាអ្នកមានឱកាស កុំឲ្យរំលងផុតឲ្យសោះ។"
បន្ទាប់មកលោកស្រី Oprah Winfrey បានឆ្លើយតបវិញថា៖ "ខ្ញុំទទួលស្គាល់ជើងទី៣របស់អ្នក ព្រោះខ្ញុំដឹងថាអ្នកទទួលស្គាល់ដៃទី៣របស់ខ្ញុំដូចគ្នា។"
ចំពោះពេលនេះខាងទស្សនាវដ្ដីមិនទាន់បញ្ជាក់ទេ ថាតើគេនឹងដោះស្រាយបញ្ហានេះឬអត់៕
អានអត្ថបទ៖