ប្រៀបធៀបតុធ្វើការ ដូណាល់ ត្រាំ និងប្រធានាធិបតីអាមេរិកដទៃ ឃើញហើយហួសចិត្ត

  • 2018-01-27 07:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​មួយ​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កំពុង​អង្គុយ​នៅ​ក្បែរ​តុ ក្នុង​ការិយាល័យ Oval Office បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង នៅ​លើ​បណ្តាញ​សង្គម។

ក្នុង​រូប​នោះ​ដែរ លោក ត្រាំ បាន​ទ្រេត​ខ្លួន​មក​មុខ​បន្តិច , កំពុង​និយាយ​ទូរសព្ទ និង​ពាក់​ពួក​ពណ៌​ស​ដែល​មាន​អក្សរ «Make America Great Again»។ ផ្ទុយទៅវិញ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Twitter បាន​ងឿងឆ្ងល់​ចំពោះ​ឥរិយាបថ និង​តុ​ទទេ​ស្អាត​របស់ ត្រាំ ទៅវិញ។

មិនតែប៉ុណ្ណោះ តុ​របស់​ប្រធានាធិបតី​វ័យ ៧១ ឆ្នាំ​រូប​នេះ​ថែម​ទាំង​ខ្វះ​រូប​ថត​គ្រួសារ ដែល​ប្រធានាធិបតី​មុនៗ​តែង​តែ​ដាក់​តាំង​បង្ហាញ​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ប្រៀបធៀប​រវាង​តុ​ធ្វើ​ការ​របស់ លោក ត្រាំ និង ប្រធានាធិបតី​មុនៗ៖

#១ ប្រធានាធិបតី​អាមេរិក​ទី ៤៤ លោក បារ៉ាក់ អូបាម៉ា

#២ ប្រធានាធិបតី​អាមេរិក​ទី ៤៣ លោក George W. Bush កាលឆ្នាំ២០០៤

#៣ ប្រធានាធិបតី​អាមេរិក​ទី ៤២ លោក Bill Clinton កាលឆ្នាំ២០០០

#៤ ប្រធានាធិបតី​អាមេរិក​ទី ៤១ លោក George H.W. Bush កាលឆ្នាំ១៩៨៩

#៥ ប្រធានាធិបតី​អាមេរិក​ទី ៤០ លោក Ronald Reagan កាលឆ្នាំ១៩៨១

#៦ ប្រធានាធិបតី​អាមេរិក​ទី ៣៨ លោក Gerald Ford

#៧ ប្រធានាធិបតី​អាមេរិក​ទី ៣៧ លោក Richard Nixon (ឆ្វេង) កាលឆ្នាំ១៩៧៣

#៨ ប្រធានាធិបតី​អាមេរិក​ទី ៣៥ លោក John F. Kennedy កាលឆ្នាំ១៩៦២

#៩ ប្រធានាធិបតី​អាមេរិក​ទី ៣៤ លោក Dwight D. Eisenhower

#១០ ប្រធានាធិបតី​អាមេរិក​ទី ៣៣ Harry S. Truman

#១១ ប្រធានាធិបតី​អាមេរិក​ទី ៣២ Franklin D. Roosevelt

#១២ ប្រធានាធិបតី​អាមេរិក​ទី ៣១ Herbert Hoover កាលឆ្នាំ១៩៣២

យ៉ាងណាមិញ បើ​និយាយ​ឲ្យ​យុត្តិធម៌ តុ​របស់​លោក ត្រាំ ក៏​ធ្លាប់​រវល់ និង​ពោរពេញ​ដោយ​ឯកសារ​ដូច​ប្រធានាធិបតី​ដទៃ​ទៀត​ដែរ កាល​ពី​ខែ​មករា ឆ្នាំ២០១៧៕

ចុច​អាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម