ស្រី​ស្អាត​​ ណាតាហ្សា​ចង់​​ឃើញ​ Booysen សម្រេច​បំណង​មួយ​នៅ​កម្ពុជា

  • 2018-01-30 23:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សង្សារ​បណ្តូល​ចិត្ត​របស់​តារា​បាល់ទាត់​​ Shane Booysen ​គឺ​កញ្ញា​ ណាតាហ្សា​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​​សំណព្វ​ចិត្ត​របស់​ខ្លួន​​បន្ត​អាជីព​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​​ទៀត​ និង​​ចង់​ឃើញ​​កីឡាករ​រូប​​នេះ​​សម្រេច​បាន​ក្តី​ប្រាថ្នា​ដ៏​សំខាន់​មួយ។

Shane Booysen បង្ហាញ​ខ្លួន​ផ្លូវ​ការ​ឲ្យ ក្លឹប​ស្វាយរៀង

កីឡាករ​បាល់ទាត់​មក​ពី​អាហ្វ្រិក​ខាង​ត្បូង​ Shane Booysen បាន​សម្រេច​ចូល​រួម​ជា​មួយ​ក្លឹប​កំពូល​កម្ពុជា​​ព្រះ​ខ័នរាជ​ស្វាយរៀង​​ បន្ទាប់​ពី​ចាក​ចេញ​​ពី​ភ្នំពេញ​ក្រោន​ដែល​រូប​គេ​ធ្លាប់​ជ្រក​បាន​៣​រដូវ​កាល​ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១៥។ រូប​គេ​ពិត​ជា​រីក​រាយ​ដែល​បាន​ចូល​រួម​ជា​មួយ​ក្លឹប​កំពូល​មួយ​នេះ​ និង​ប្តេជ្ញា​ជួយ​ស្វាយរៀង​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។

Shane បាន​បញ្ជាក់​ថា​ តាម​ពិត​ទៅ​មាន​ក្លឹប​បាល់ទាត់​​ក្រៅ​ពី​ប្រទេស​កម្ពុជា​មួយ​ចំនួន​បាន​ទាក់ទង​រូប​គេ​ ជា​ពិសេស​ក្លឹប​នៅ​ប្រទេស​ម៉ាឡេស៊ី​​ ប៉ុន្តែ​រូប​គេ​បាន​បដិសេធ​ ដោយ​សារ​ការ​ស្រលាញ់​ចូល​ចិត្ត​​កម្ពុជា​ និង​​ចង់​ជួយ​ដល់​វិស័យ​បាល់ទាត់​កម្ពុជា។

​ការ​មិន​ចេញ​ទៅ​លេង​​នៅ​ប្រទេស​ផ្សេង​គឺ​ស្រប​តាម​បំណង​​​ប្រាថ្នា​របស់​កញ្ញា​ណាតាហ្សា​ដែល​មិន​ចង់​ឲ្យ​បុរស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ចេញ​ទៅ​ឆ្ងាយ។ តារា​សម្តែង​រូប​នេះ​បាន​និយាយ​ថា​ អ្វី​ដែល​ចង់​បាន​ឃើញ​បំផុត​សម្រាប់​ Shane Booysen គឺ​ទទួល​បាន​សញ្ជាតិ​​កម្ពុជា។ Shane ពិត​ជា​ស្រលាញ់​ប្រទេស​កម្ពុជា​ និង​ចង់​ជួយ​បាល់ទាត់​កម្ពុជា​ខ្លាំង​ ដូច្នេះ​​​ពិត​ជា​មិន​ចង់​ទៅ​ណា​ឆ្ងាយ​ពី​កម្ពុជា​ឡើយ។ អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​រូប​គេ​ចង់​ទទួល​បាន​សញ្ជាតិ​កម្ពុជា។

កីឡាករ​អាយុ​២៧​ឆ្នាំ​ Shane Booysen​ ​ជា​សមាជិក​ដ៏​សំខាន់​មួយ​រូប​ដែល​ជួយ​ក្លឹប​ភ្នំពេញ​ក្រោន​ឈ្នះ​ជើង​ឯក​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​២០១៥។ យ៉ាង​ណា​ រដូវ​កាល​​២០១៦​រូប​គេ​បាន​របួស​​ខ្លាំង​ដែល​ត្រូវ​សម្រាក​ព្យាបាល​អស់​រយៈ​ពេល​ច្រើន​ខែ​។ បន្ទាប់​ពី​ជា​សះ​ស្បើយ​ពី​របួស​ រូប​គេ​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​​រហូត​ដល់​ឆ្នាំ​២០១៧៕

កីឡាករ Shane Booysen

ស្វាយរៀង​តែងតាំង​គ្រូ​បរទេស​ថ្មី​​ជំនួស​ សុំ វ៉ាន់ដេត​ ក្រោម​ហេតុ​ផល​នេះ​

ព័ត៌មាន​អំពី​លីគ​បាល់ទាត់​កំពូល​កម្ពុជា

ព័ត៌មាន​អំពីក្លឹប​បាល់ទាត់​ព្រះ​ខ័នរាជ​ស្វាយរៀង

អត្ថបទ៖ ជាន ចាន់រ៉ា