Lady Gaga ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​តន្ត្រី​ទេសចរណ៍​ដោយ​សារ​ឈឺ​ចាប់​ខ្លាំង​ពេក

  • 2018-02-06 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Lady Gaga មាន​ជំងឺ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា "Fibromyalgia” ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​ចំពោះ​សាច់​ដុំ​និង​សន្លាក់​ឆ្អឹង ព្រម​ទាំង​មាន​រោគ​សញ្ញា​ដទៃ​ទៀត​ មាន​ដូច​ជា​​អាការៈ​ឆាប់​អស់​កម្លាំង និង​បញ្ហា​ជាមួយ​ការ​ចងចាំ​ជា​ដើម។

ម្ចាស់​បទ "Bad Romance” រូប​នេះ​ត្រូវ​បង្ខំ​ចិត្ត​ លុប​ចោល​ការ​សម្ដែង​ដល់​ទៅ ១០​កន្លែង​នៅ​ទ្វីប​ អឺរ៉ុប​ ដែល​ជា​ផ្នែក​មួយ​​នៃ​ការ​សម្ដែង​តន្ត្រី​ទេសចរណ៍ "Joanne World Tour”​ របស់​ខ្លួន។

​តារា​វ័យ ៣១​ឆ្នាំ​រូប​នេះ​ បាន​ប្រកាស​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ថា៖​ "ខ្ញុំ​ពិត​ជា​អស់​កម្លាំង​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​មិន​ដឹង​​ថា​គួរ​តែ​បរិយាយ​បែប​ណា​នោះ​ទេ។"

Lady Gaga បាន​បន្ត​បក​ស្រាយ​ថា នាង​ពិត​ជា​មិន​ចង់​លុប​ចោល​ការ​សម្ដែង​ទាំង​នោះ​ទេ នាង​បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​នាង​ដែល​នៅ​ទីក្រុង​ទាំង​ ៩​ (ទីក្រុង​ London, Manchester, Zurich, Koln, Stockholm, Copenhagen, Paris, Berlin និង Rio) ថា​នាង​ពិត​ជា​ស្រលាញ់​ពួក​គេ​ខ្លាំង និង​សុំ​ទោស​ចំពោះ​ការ​លុប​ចោល​នេះ។

ចំពោះ​ថ្លៃ​សំបុត្រ​ដែល​អ្នក​គាំទ្រ​ទិញ​ត្រៀម​ទស្សនា​នោះ​ ពេល​នេះ​នឹង​ត្រូវ​ផ្ដល់​ឲ្យ​វិញ​។​

នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​នាង​ត្រូវ​លុប​ចោល​ការ​សម្ដែង​ ដោយ​សារ​តែ​នាង​មាន​ជំងឺ​ប្រចាំ​កាយ​ និង​ព្រម​ទាំង​ឆ្លង​កាត់​ការ​វះ​កាត់​ថ្មីៗ​ទៀត​ផង៕

អាន​អត្ថបទ៖

ប្រភព៖ ABC.net   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី