ឡូយហ្មង! តារា​ K-Pop ជើង​ថ្មីទាំង​នេះ​និយាយ​អង់គ្លេស​អេមដូច​ជនជាតិ​ដើម

  • 2018-02-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ជាតិ​កូរ៉េ​មួយ​ចំនួន​កម្រ​និយាយ​ភាសា​អង់គ្លេស​ច្បាស់ៗ​ណាស់​ទេ បើ​ទោះ​ពួកគេ​ចេះ​ស្ទាត់​​ក្ដី​ ប៉ុន្តែ​រាល់​ពេល​និយាយ​ តែង​ចេញ​ស្ទីល​លើក​ដាក់​សំឡេង​ជា​បែប​កូរ៉េ ជាហេតុ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ដែល​ជាជនជាតិ​ផ្សេង​ ដឹង​ច្បាស់​ថា​ជា​ជនជនជាតិ​កូរ៉េ។

ទោះ​ជា​យ៉ាង​ណា​ក៏​នៅ​មាន​ ជនជាតិ​កូរ៉េ​ខ្លះ​ទៀត អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ ស្ទាត់​ជំនាញ​ប្រៀប​ដូច​ជនជាតិ​ដើម។ ក្នុងនោះ​ក៏​មាន​តារា​ K-Pop ល្បីៗ​ជំនាន់​ថ្មី​មួយ​ចំនួន​ដែរ​ដូចជា៖ RM (ក្រុម BTS), Son Na Eun (ក្រុម APINK), Umji (ក្រុម​ GFRIEND), Hani (ក្រុម EXID), តារាចម្រៀង​ Park Jimi n និង​ So Hye ជា​ដើម ដែល​សុទ្ធ​តែ​អាច​និយាយ​អង់គ្លេស​យ៉ាង​មាន​ភាព​ជឿជាក់ និងគួរ​ឲ្យ​ចង់​ស្ដាប់៕

ចុចអាន៖

អត្ថបទ៖ យី សុធារី