ទីបំផុត ការពិតនៅពីក្រោយសក់លោក ត្រាំ ត្រូវ​បានលាតត្រដាងហើយ (មានវីដេអូ)

  • 2018-02-08 02:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​កាល​ពី​ពេល​ថ្មី​ៗ បង្ហាញ​ពី​សកម្មភាព​លោក ដូណាល់ ត្រាំ កំពុង​ដើរ​ឡើង​យន្ត​ហោះ Air Force One បាន​បង្កើត​ឲ្យ​មាន​ចម្ងល់​ជា​ច្រើន ក្រោយ​ខ្យល់​បក់​ធ្វើ​ឲ្យ​ឃើញ​ក្បាល​ទំពែក​ដ៏​ធំ​របស់​លោក។

លោក​ប្រធានាធិបតី​ទី ៤៥ រូប​នេះ តែង​តែ​ត្រូវ​បាន​គេ​ដេញ​ដោល​សួរ​ជា​ច្រើន​លើក​ច្រើន​សារ អំពី​សក់​របស់​លោក ថា​តើ​វា​ជា​សក់​ពិត ឬ​ក្លែង​ក្លាយ? ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ត្រាំ បាន​បដិសេធ និង​សរសេរ​ក្នុង​បណ្ដាញ​សង្គម Twitter ថា "ដូច​ដែល​គ្រប់​គ្នា​ដឹង​អញ្ចឹង អ្នក​ដែល​ស្អប់​ខ្ញុំ មិន​ទទួល​ស្គាល់​វា​ទេ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ពាក់​សក់​ទេ។ សក់​របស់​ខ្ញុំ​មិន​ល្អ​ឥត​ខ្ចោះ​ទេ តែ​វា​ជា​សក់​របស់​ខ្ញុំ"។

តាម​របាយការណ៍​របស់​លោក Michael Wolff ឲ្យ​ដឹង​ថា លោក ត្រាំ​បាន​ទទួល​ការ​វះ​កាត់​ស្បែក​ក្បាល​ទំពែក។ លោក Michael បញ្ជាក់​ទៀត​ថា រឿង​រ៉ាវ​វះ​កាត់​ស្បែក​ក្បាល​នេះ ត្រូវ​បាន​បែក​ធ្លាយ​តាម​រយៈ​ឯក​សារ​លែង​លះ​ជាមួយ​ប្រពន្ធ​ដើម​របស់​លោក​ត្រាំ គឺ​អ្នក​ស្រី Ivanka កាល​ពី​អំឡុង​ឆ្នាំ ១៩៩០។ អ្នក​ស្រី Ivanka បាន​អះ​អាង​ថា លោក​ត្រាំ ធ្លាប់​ចាប់​រំលោភ​អ្នក​ស្រី​ម្ដង​នៅ​ផ្ទះ​របស់​ពួក​គេ ព្រោះ​ឈឺ​ចាប់​ដោយ​សារ​ការ​វះ​កាត់​ស្បែក​ក្បាល​ខ្លាំង​ពេក។

គួរ​ឲ្យ​ដឹង​ថា ការ​វះ​កាត់​ស្បែក​ក្បាល (Scalp Reduction Surgery) ធ្វើ​ឡើង​ដោយ​កាត់​ស្បែក​ក្បាល​ទំពែក​ចោល ហើយ​ដេរ​ភ្ជាប់​ស្បែក​ក្បាល​ដែល​នៅ​សល់​ចូល​គ្នា​វិញ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម