ឈ្មោះរោងភាពយន្តនៅភ្នំពេញទាំង ៣៤ ក្នុងសម័យសង្គមរាស្រ្ដនិយម

  • 2018-02-09 04:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្រ្តនិយម ត្រូវបានបរទេសទទួលស្គាល់ថា ជាត្បូងពេជ្រអាស៊ី ដែលមានពោរពេញដោយសិល្បៈយ៉ាងសម្បូរបែប។ ក្នុងការបង្ហាញនូវវប្បធម៌ និងការផ្សព្វផ្សាយព័ត៌មានដ៏មានតម្លៃ រោងភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ការកម្សាន្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

រោងភាពយន្តសម័យសង្គមរាស្រ្តនិយម

តែដោយសារបញ្ហាសង្គ្រាម រោងភាពយន្តយ៉ាងច្រើនត្រូវបានបាត់ឈ្មោះ និងរូបរាង។ ខាងក្រោមនេះ Sabay នឹងលើកយកឈ្មោះរោងភាពយន្តដែលធ្លាប់មានវត្តមានក្នុងទីក្រុងភ្នំពេញ កាលពីទសវត្សរ៍ ទី៦០ និង ៧០ យោងតាមការស្រាវជ្រាវ និងចងក្រង ដោយ Amazing Cambodia ឆ្នាំ២០១២ ដោយមាននៅសល់រូបភាពមួយចំនួនពីមជ្ឃមណ្ឌល បុប្ផាណា ដូចខាងក្រោម៖

រោងភាពយន្តសម័យសង្គមរាស្រ្តនិយម

១- រោងភាពយន្ត កាស៊ីណូ ២- រោងភាពយន្ត ខេមរា ៣- រោងភាពយន្ត គឹម ស៊ីង ៤- រោងភាពយន្ត ចន្រ្ទារស្មី

៥- រោងភាពយន្ត ឋានសួគ៌ ៦- រោងភាពយន្ត តារាថ្មី ៧- រោងភាពយន្ត ប៊ីហ្សូ ៨- រោងភាពយន្ត ប្រាសាទពេជ្រ

៩- រោងភាពយន្ត ភ្នំពេញ ១០- រោងភាពយន្ត មនោរម្យ ១១- រោងភាពយន្ត មេគង្គ ១២- រោងភាពយន្ត លុច្ស

រោងភាពយន្ត លុច្ស រូបភាពដោយ Mimi Palgen Maisonneue

១៣- រោងភាពយន្ត វិមានសួស្តី ១៤- រោងភាពយន្ត កាពីតូល ១៥- រោងភាពយន្ត សរព្រហ្មមាស ១៦- រោងភាពយន្ត ហាវ៉ៃ

រោងភាពយន្ត ហាវ៉ៃ

១៧- រោងភាពយន្ត អង្គរ ១៨- រោងភាពយន្ត អេឌែន ១៩- រោងភាពយន្ត ហេមជាតិ ២០- រោងភាពយន្ត សូរិយ៉ា

២១- រោងភាពយន្ត វើឌែន ២២- រោងភាពយន្ត វិមានទិព្វ ២៣- រោងភាពយន្ត ម្កុដពេជ្រ ២៤- រោងភាពយន្ត ម៉ាជេស្ទិក

រោងភាពយន្ត ខេមរា

២៥- រោងភាពយន្ត ភ្នំពេជ្រ ២៦- រោងភាពយន្ត ព្រហ្មបាយន្ត័ ២៧- រោងភាពយន្ត ប្រាសាទមាស ២៨- រោងភាពយន្ត បូកគោ

២៩- រោងភាពយន្ត ទ្រុងកុក ៣០- រោងភាពយន្ត តារា ៣១- រោងភាពយន្ត ចេនឡា ៣២- រោងភាពយន្ត គឹមភុង

៣៣- រោងភាពយន្ត គីរីរម្យ ៣៤- រោងភាពយន្ត កំពូលពេជ្រ

រោងភាពយន្តសម័យសង្គមរាស្រ្តនិយម

បើប្រិយមិត្ត មានធ្លាប់បានស្គាល់រោងភាពយន្តដទៃទៀត ឬក៏មានរូបភាពចែកចាយ សូមមេត្តាផ្ញើមកកាន់ប្រអប់សាររបស់ page Sabay Entertainment News

អានអត្ថបទអំពីភាពយន្ត

-ប្រវត្តិ​កប់​ចោល​ស្ទើរ​គ្មាន​អ្នក​ដឹង​ នៃ​បិតា​ល្ខោន​បាសាក់​ សាំង សារុន

-មក​ស្គាល់​ ចៅ ចិត្រ ​ជំនាន់​ដើម​សម្ដែង​កន្លែង​ណា​​បាក់​រោង​កន្លែង​ហ្នឹង​

-យុវជន៥រូប ផលិត​ភាពយន្ត​ខ្លី៥រឿង បង្ហាញពីបញ្ហា​​រ៉ាំរ៉ៃ​ក្នុងសង្គមខ្មែរ

អត្ថបទ៖ Sunny