បែកធ្លាយការពិត លោក ត្រាំ កុហកពីតម្លៃចិញ្ចៀនភ្ជាប់ពាក្យរបស់ជំទាវទី ១

  • 2018-02-09 08:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ ២០០៥ លោក ដូណាល់ ត្រាំ បាន​ប្រាប់​កាសែត The New York Times ថា ហាង​ពេជ្រ​មួយ​បាន​បញ្ចុះ​តម្លៃ​ចំនួន ១​ លាន​ដុល្លារ សម្រាប់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​តម្លៃ ១,៥ លាន​ដុល្លារ។ ប៉ុន្តែ កាល​ពី​ពេល​ថ្មី​ៗ​នេះ ទស្សនាវដ្ដី​ដ៏​ល្បី​ល្បាញ Forbes រក​ឃើញ​ថា​ ការ​លើក​ឡើង​ខាងលើ គឺ​ជា​ការ​កុហក​ប៉ុណ្ណោះ។

ប្រធាន​ហាង​ពេជ្រ​ខាងលើ លោក Laurence Graff បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មករា​ ថា "ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ណាស់​ក្នុង​ការ​ធ្វើ​ជំនួញ ប៉ុន្តែ​លោក ត្រាំ មិន​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ចិញ្ចៀន​ពេជ្រ ទំហំ​ជាង ១០ ការាត់​នោះ​ទេ"។

បន្ថែម​ពី​នេះ​ទៀត ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ ដែល​ដឹង​រឿង​រ៉ាវ​ច្បាស់​អំពី​ការ​ទិញលក់​នេះ និយាយ​ថា "លោក ត្រាំ បាន​បង់​លុយ​ក្នុង​តម្លៃ​ពេញ​សម្រាប់​ចិញ្ចៀន​នេះ និង​បង់​ភ្លាម​ៗ​តែ​ម្ដង។"

គួរ​ឲ្យ​ដឹង​ថា លោក ដូណាល់ ត្រាំ ក៏​បាន​ទិញ​ចិញ្ចៀន​ពេជ្រ​ទី ២ ដែល​មាន​តម្លៃ​ជាង ៣​លាន​ដុល្លារ ពី​ហាង​ពេជ្រ​ខាងលើ​ ​សម្រាប់​ខួប​អាពាហ៍ពិពាហ៍ ១០​ឆ្នាំ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មក​ទល់​នឹង​ពេល​នេះ ទស្សនាវដ្ដី Forbes មិន​ទាន់​ទទួល​បាន​កា​រ​ឆ្លើយ​តប​ណា​មួយ​ពី សេតវិមាន និង​ការិយាល័យ​ជំទាវទី ១​ ជុំ​វិញ​រឿង​រ៉ាវ​នេះ​នៅ​ឡើយ​ទេ៕

ចុចអាន ៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម