មិនគួរឲ្យជឿ! វត្តប្រាសាទបុរាណនៅចិន ដាច់ជាពីរដោយសាររញ្ជួយដីហើយ នៅតែមិនរលំទៀត

  • 2018-02-11 03:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​ប្រាសាទ​បុរាណ​មួយ​ឈ្មោះ The Ganying ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​ស្រុក Quwo ប្រទេស ចិន កាល​ពី​ឆ្នាំ ១១៦៥ អំឡុង​រជ្ជកាល សុង គឺ​ជា​ប្រាសាទ​ដែល​រឹង​មាំ​បំផុត។

កាល​ពី​ឆ្នាំ ១៣០៣ គ្រោះ​រញ្ជួយ​ដី​មួយ​ បាន​ធ្វើ​ឲ្យ​ប្រាសាទ​ដាច់​ចេញ​ពី​គ្នា​ជា​ពីរ ហើយ​បង្កើត​ជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ ប៉ុន្តែ​ប្រាសាទ​នេះ មិន​បាន​ដួល​រលំ​នោះ​ទេ។ លើស​ពី​នេះ​ទៀត សូម្បី​តែ​ការ​ទម្លាក់​គ្រាប់​បែក​របស់​ប្រទេស​ជប៉ុន កាល​ពី​សង្គ្រាម​លោក​លើក​ទី ២ ក៏​មិន​អាច​ផ្ដួល​រលំ​ប្រាសាទ​នេះ​បាន​ដែរ។ អ្វី​ដែល​រឹត​តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ បើ​ទោះ​បី​ជា​សាល​មួយ​នៃ​ប្រាសាទ​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ការ​លុយ​លុយ​របស់​ជប៉ុន​ក៏​ដោយ ក៏​ប្រាសាទ​នេះ​នៅ​តែ​មិន​ដួល​រលំ​នោះ​ទេ។

ទោះ​ជា​ត្រូវ​បាន​រង​គ្រោះ​ដោយ​សារ​គ្រោះ​ធម្មជាតិ និង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ណា​​ក៏​ដោយ ប្រាសាទ​បុរាណ​អាយុ​កាល​ជាង ៨០០ ឆ្នាំ​មួយ​នេះ នៅ​តែ​អាច​ឈរ​ជើង​កម្ពស់ ៣៥ ម៉ែត្រ និង​មាន​ចំនួន ៧​ជាន់​រហូត​មក​ទល់​សព្វ​ថ្ងៃ​៕

ចុចអាន ៖

ប្រភព៖ medium   ប្រែ​សម្រួល៖ រ័ត្ន