ចិន គ្រោងបង្កើតទីក្រុងដើមឈើដំបូងបង្អស់ ក្រោមហេតុផលដ៏អស្ចារ្យមួយ

  • 2018-02-12 02:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស ចិន​គ្រោង​នឹង​សាង​សង់​​ទីក្រុង​ដើមឈើ​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​​អាគារ​ទាំង​អស់​ត្រូវ​គ្រប​ដណ្ដប់​ដោយ​ដើម​ឈើ និង​រុក្ខជាតិ​ជា​ច្រើន។

ទីក្រុង​ដើម​ឈើ​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា The Liuzhou នឹង​ក្លាយ​ជា​លំនៅឋាន​សម្រាប់​មនុស្ស ៣​ម៉ឺន​នាក់ ក្រោយ​ពេល​សាង​សង់​រួច​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។ ការិយាល័យ, ផ្ទះ, សណ្ឋាគារ និង​សាលា​រៀន នឹង​ត្រូវ​ដាំ​ដើម​ឈើ​សរុប ៤ ម៉ឺន​ដើម និង​រុក្ខជាតិ ១លាន​ដើម ដែល​មាន ១០០មុខ​ផ្សេង​ៗ​គ្នា។ ដើម​ឈើ​និង​រុក្ខជាតិ​ទាំង​នេះ នឹង​ជួយ​កាត់​បន្ថយ​សីតុណ្ហភាព​ក្នុង​ខ្យល់, រារាំង​សំឡេង​រំខាន និង​បង្កើត​ជីវ​ចំរុះ​តាមរយៈ​ការ​ផ្ដល់​ជម្រក​ដល់​សត្វ​បក្សី និង​សត្វល្អិត​ផង​ដែរ។

ទីក្រុង​ដើមឈើ The Liuzhou នឹង​ត្រូវ​សាង​សង់​នៅ​តំបន់​ភ្នំ Guangxi នៅ​លើ​ផ្ទៃ​ដី​សរុប ១៧៥ ហិកតារ​ តាម​បណ្ដោយ​ទន្លេ Liujiang។ ទីក្រុង​នេះ មាន​សមត្ថភាព​អាច​ស្រូប​យក​ឧស្ម័ន​កាបូនិច​ជិត ១​ម៉ឺន​តោន និង​ខ្យល់​ពុល ៥៧ តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ផលិត​ខ្យល់​អុកស៊ីហ្សែន​ប្រហែល ៩០០ តោន​ផង​ដែរ។

គម្រោង​នេះ​ ត្រូវ​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន Liuzhou Municipality Urban Planning ហើយ​រចនា​ឡើង​ដោយ​ស្ថាបត្យករ Stefano Boeri Architetti ។ ក្រុម​ហ៊ុន​ខាង​លើ​និយាយ​ថា ទីក្រុង​ដើម​ឈើ​​នេះ នឹង​ត្រូវ​សាង​សង់​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ផែន​ដី និង​ការ​បំពុល​ខ្យល់៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី